ក្មាន់កាំភ្លើង​បាញ់សម្លាប់​មនុស្ស៣នាក់​ក្នុង​រដ្ឋធានី​ប៉ា​គី​ស្ថាន

0

ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​បាញ់សម្លាប់​មនុស្ស​ចំនួន៣នាក់​នៅ​ជាយក្រុងអ៊ីស្លាម​បាដ(Islamabad)ក្នុងប្រទេស​ប៉ា​គី​ស្ថាន​នៅ​យប់​ថ្ងៃ​សៅរ៍ ទី២៧ ខែ​កម្ភៈ។

អ្នកនាំពាក្យ​ប៉ូលិស​និយាយថា ឧប្បត្តិហេតុ​នោះ​កើតឡើង​នៅក្នុង​តំបន់​ BharaKahu ដោយ​អ្នកស្លាប់​រួមមាន​មេដឹកនាំ​អធិស្ឋាន​នៅ​វិហារ​អ៊ីស្លាម​ចំនួន១រូប និង​កូនប្រុសអាយុ ១៣ឆ្នាំ​របស់គាត់​ចំនួន១នាក់ និង​សិស្ស​សាសនា​ចំនួន១នាក់។

ខ្មាន់កាំភ្លើង​បាញ់​ទៅលើ​ជនរងគ្រោះ​នៅក្បែរ​វិហា​រហើយ​ក្រោយមក​បាន​រត់គេចខ្លួន​បាត់។

ពុំទាន់​នរណាម្នាក់​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​នៅឡើយ​ទេ ហើយប៉ូលិស​បន្ថែមថា​គណៈកម្មាធិកា​រ​ចំនួន​ពីរ​ធ្វើ​ប្រតិបត្តិ​ការស៊ើបអង្កេត​គ្រប់​ដំណាក់កាល៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here