ប្រធាន​អង្គការសហប្រជាជាតិ​ថ្កោលទោស​ការវាយប្រហារ​នៅ​ប្រទេស​យេ​ម៉ែន​និង​អា​រ៉ា​ប៊ី​សា​អូឌីត

0

អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​មានប្រសាសន៍​នៅ​ថ្ងៃ​ចន្ទ​ថា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres ថ្កោលទោស​ចំពោះ​ការវាយប្រហារ​ចំនួន​ពីរ​ដោយ​មួយ​នោះ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​វាយប្រហា​រ​ទៅក្នុង​ប្រទេស​យេ​ម៉ែន ហើយ​មួយទៀត​ក្រុម​ឧទ្ទាម Houthiវាយប្រហារ​លើ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

លោក Stephane Dujarric ដែលជា​ប្រធាន​របស់លោក Guterres មានប្រសាសន៍ថា “វា​ពិតណាស់។ សកម្មភាព​បែបនេះ​នឹងធ្វើ​ឱ្យ​អន្តរាយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​សម្របសម្រួល របស់​អ្នកតំណាង​ពិសេស​លោក Martin Griffiths ខណៈដែល​លោក​នឹង​បន្ត​ធ្វើការ​ជាមួយ​គ្រប់ភាគី​ទាំងអស់​ដើម្បី​ជម្រុញ​ដល់​ដំណើរការ​នយោបាយ​ឲ្យ​ទទួលបាន​ដំណោះ​បញ្ចប់ជម្លោះ​នានា”

លោក​មានប្រសាសន៍​នៅក្នុង​សន្និសីទកាសែត​ថា“យើង​ជម្រុញ​ឱ្យ​គ្រប់ភាគី​ទាំងអស់​គោរព​តាម​កាតព្វកិច្ច​របស់​ពួកគេ​ក្រោម​ច្បាប់​មនុស្សធម៌​អន្តរជាតិ។

អ្នកនាំពាក្យ​រូបនេះ​ក៏​បញ្ជាក់​ផងដែរ ការ​ថ្កោលទោស​នោះ​គឺ​សម្រាប់​ការវាយប្រហារ​ដោយ​ប្រើ​យន្តហោះ​គ្មាន​មនុស្ស​បើក និង​មី​ស៊ី​ល​ផ្លោង​ជាច្រើន​នៅ​ថ្ងៃអាទិត្យ​ប្រឆាំងនឹង​ទីតាំង

ផ្សេងៗទាំង​ក្នុងប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត ដែល​ធ្វើឡើង​ដោយ​ក្រុម​សកម្មប្រយុទ្ធ​Houthis។ សកម្មប្រយុទ្ធ​ទាំងនោះ​ក៏បាន​ហៅ​ខ្លួនឯង​ថា​ជា Ansar Allah។ លោក​បន្តថា លោក​ក៏មាន​ការព្រួយបារម្ភ​ផងដែរ​អំពី​ការវាយប្រហារ​តាម​អាកាស​ដែល​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ថ្ងៃអាទិត្យ​លើ​ទីក្រុង Sana’a និង Hodeidah ដែល​នេះ​ហាក់ដូចជា​ការឆ្លើយតប​ទៅនឹង​ការវាយប្រហារ​របស់​ស​កម្ម​ប្រយុទ្ធ​ទាំងនោះ៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here