ជនសង្ស័យ​ជា IS ចំនួន ១៥នាក់​ត្រូវ​ចាប់ឃុំខ្លួន​នៅក្នុង​ប្រទេស​តួ​ក​គី

0

នៅ​ថ្ងៃ​អង្គារ ទី០៩ ខែមីនា ប៉ូលិស​តួ​ក​គី​ចាប់ឃុំខ្លួន​មនុស្ស​ចំនួន១៤នាក់​នៅក្នុង​ទីក្រុង Istanbul និង​ចំនួន០១នាក់​នៅ​ភាគ​អាគ្នេយ៍​នៃ​ខេត្ត Hatay ពីបទ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋអ៊ីស្លាម (IS)។

ភ្នាក់ងារ​ព័ត៌មាន Anadolu ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​រាយការណ៍​ថា ប្រតិ​ប​ត្ដិ​ការ​ដំណាលគ្នា​ធ្វើឡើង​នៅ​អាស័យដ្ឋាន​ចំនួន១៨ក្នុង​ទីក្រុង​Istanbulដើម្បី​ចាប់​អ្នក​ដែល​ពាក់ព័ន្ធ​សកម្មភាព​ទាំងអស់​ដែល​តំណាង​ឲ្យ​ឧទ្ទាម។ ជាមួយគ្នានេះដែរ ក្រសួងការពារជាតិ​តួ​ក​គី​ប្រកាសថា មនុស្ស​ចំនួន១១នាក់​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ស្រុក Altinozu នៃ​ខេត្ត Hatay ខណៈពេលដែល​ឧទ្ទាម​ទាំងនោះ​កំពុង​ព្យាយាម​ឆ្លងដែន​ពី​ប្រទេស​ស៊ី​រី​ចូលទៅក្នុង​ប្រទេស​តួ​ក​គី​ដោយ​ខុសច្បាប់។

ក្រសួង​និយាយថា គេ​កំណត់​អត្តសញ្ញាណ​បាន​ថា បុគ្គល​ម្នាក់​ក្នុងចំណោម​ពួកគេ​ជា​ក្រុមភេរ​វករ IS ដែល​ស្ថិតក្នុង​ប​ញ្ចី​ក្រហម​តាម​ចាប់ខ្លួន។

គួរ​រំលឹក​ផងដែរ​ថា សមាជិក​ឧទ្ទាម IS ធ្វើការ​វាយប្រហារ​ដ៏​ឃោ​ឃៅ​នៅក្នុង​ប្រទេស​តួ​ក​គី​ចាប់តាំងពី​ឆ្នាំ២០១៥មក ហើយ​អង្គភាព​ប្រឆាំង​ភេរវកម្ម​តួ​ក​គី​បាន​បើក​ប្រតិបត្តិការ​ជាប្រចាំ​ប្រឆាំងនឹង​សមាជិក​ក្រុម​នេះ​នៅក្នុង​ប្រទេស៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here