ប្រព័ន្ធផ្សព្វផ្សាយសន្តិសុខអ៊ីរ៉ាក់បានប្រកាសថាយន្តហោះចម្បាំងរបស់កងកម្លាំងចម្រុះអន្តរជាតិបានធ្វើការវាយប្រហារតាមអាកាសនៅលើភ្នំ Adaya ស្ថិតនៅក្នុងខេត្ត Nineveh ដោយសម្លាប់សកម្មប្រយុទ្ធ ISIS ចំនួន១០នាក់។
ប្រព័ន្ធផ្សព្វផ្សាយសន្តិសុខអ៊ីរ៉ាក់បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថាដោយផ្អែកលើអនុសាសន៍របស់បញ្ជាការប្រតិបត្តិការកងកម្លាំងចម្រុះអ៊ីរ៉ាក់ និងដោយមានការសម្របសម្រួលជាមួយពួកគេ យន្តហោះសម្ព័ន្ធអន្តរជាតិបានធ្វើការវាយប្រហារតាមអាកាសនៅលើភ្នំ Adaya ស្ថិតនៅក្នុងខេត្ត Nineveh ហើយបានបំផ្លាញបន្ទាយរបស់ពួកISIS និងបានសម្លាប់ពួកសកម្មប្រយុទ្ធចំនួន១០នាក់។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី kurdiu ចេញផ្សាយថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១