គណៈកម្មាធិការសិទ្ធិមនុស្សអ៊ីរ៉ាក់បានប្រកាសថាមានករណីធ្វើអត្តឃាតចំនួន៦៤៤ករណីកើតឡើងនៅទូទាំងប្រទេសអ៊ីរ៉ាក់ក្នុងអំឡុងពេលមួយឆ្នាំកន្លងមកនេះ។
លោក Fadel Gharawi សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សអ៊ីរ៉ាក់បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការធ្វើអត្តឃាតក្នុងឆ្នាំ ២០២០ ឈានដល់ ៦៤៤ ករណីភាគច្រើននៃការធ្វើអត្តឃាតកើតឡើងនៅក្នុងរដ្ឋធានីបាដាដដែលមានរហូតដល់ទៅ១៣៩ករណី។
លោកបានបង្ហាញថាក្នុងចំណោមអ្នកដែលធ្វើអត្តឃាតខ្លួនឯងក្នុងឆ្នាំកន្លងមកមានបុរស៣៦៨ នាក់ និងស្រី២៧៦នាក់។
នៅលើបុព្វហេតុនៃការធ្វើអត្តឃាតលោក Gharawi បានប្រកាសថាមូលហេតុចម្បងនៃការធ្វើអត្តឃាតរបស់ពលរដ្ឋអ៊ីរ៉ាក់គឺបណ្តាលមកពីបញ្ហាសង្គម សេដ្ឋកិច្ច ភាពក្រីក្រ និងផលប៉ះពាល់នៃសង្គ្រាមដែលកំពុងបន្តនៅអ៊ីរ៉ាក់។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី kurdiu ចេញផ្សាយថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១









