ជនជាតិ​សិង្ហ​បុរី​ដែល​បាន​ចូលរួម​ក្នុង​សង្គ្រាមស៊ីវិល​យេ​ម៉ែន​ហើយ​បាន​ក្លាយជា​ភ្នាក់ងារ​បរទេស​ត្រូវបាន​ដោះលែង​ពី​ការឃុំ​ឃាំង

0

នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង (ISD) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា បុរស​ជនជាតិ​សិង្ហ​បុរី​ម្នាក់​ត្រូវបាន​ឃុំខ្លួន​ក្រោម​ច្បាប់​សន្តិសុខ​ផ្ទៃក្នុង (ISA) កាលពី ២ ឆ្នាំកន្លងមក​ពីបទ​ចូលរួម​ក្នុង​សង្គ្រាមស៊ីវិល​យេ​ម៉ែន​ត្រូវបាន​ដោះលែង​និង​ដាក់ឱ្យ​ស្ថិតនៅក្រោម​បទបញ្ជា​រឹតត្បិត (RO) ។

លោក Sheik Heikel Khalid Bafana អាយុ ៤៩ ឆ្នាំ​បាន​ស្ម័គ្រចិត្ត​កាន់​អាវុធ និង​ធ្វើការ​ជា​ភ្នាក់ងារ​ដែល​ទទួល​ប្រាក់​ឈ្នួល​បរទេស​តាមរយៈ​ការប្រមូល​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​នៅ​យេ​ម៉ែន។ ISD បាន​និយាយថា គាត់​ត្រូវបាន​គេ​ដាក់ឱ្យ​ស្ថិតនៅក្រោម​បទបញ្ជា​រឹតត្បិត RO នៅក្នុង​ខែមីនា។

គួរបញ្ជាក់​ផងដែរ​ថា រាល់​បុគ្គល​ដែល​ស្ថិតនៅក្រោម​ច្បាប់ RO មិនអាច​ធ្វើដំណើរ​ចេញពី​ប្រទេស​សិង្ហ​បុរី ឬ​ផ្លាស់ប្តូរ​អាសយដ្ឋាន ឬ​ការងារ​ដោយ​គ្មាន​ការយល់ព្រម​នោះទេ។ ពួកគេ​មិនអាច​ចេញ​សេចក្តីថ្លែងការណ៍​ជា​សាធារណៈ ការប្រជុំ​សាធារណៈ ឬ​បោះពុម្ព​ចែកចាយ ឬ​ចូលរួមចំណែក​ក្នុងការ​បោះពុម្ពផ្សាយ​ណាមួយ​ដោយ​គ្មាន​ការយល់ព្រម​ផងដែរ៕

សម្រួល៖ សុ​ផា

LEAVE A REPLY

Please enter your comment!
Please enter your name here