នៅថ្ងៃពុធ ទី១០ ខែមីនា សមាជិកសកម្មប្រយុទ្ធចំនួន២៥នាក់បានប្រគល់ខ្លួនឱ្យអាជ្ញាធររដ្ឋាភិបាលនៅខេត្តKunarភាគខាងកើតនៃប្រទេសអាហ្វហ្គានីស្ថាន។
លោកអភិបាលខេត្ត Mohammad Iqbal Sayyed ប្រាប់ភ្នាក់ងារសារព័ត៌មានថា“ សមាជិកសកម្មប្រយុទ្ធតាលីបង់សរុបចំនួន២០នាក់ និងសមាជិកសកម្មប្រយុទ្ធចំនួន៥នាក់របស់ក្រុមរដ្ឋអ៊ីស្លាម (IS) បានប្រគល់ខ្លួនឱ្យនាយកការិយាល័យសន្តិសុខជាតិខេត្ត (NDS)”
ហេតុការណ៍នោះកើតឡើងចំពេលមានសម្ពាធយោធា ដែលបង្កើតឡើងដោយកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានទៅលើក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ព្រៃភ្នំ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១