ហេតុការណ៍ផ្ទុះមួយបានកើតឡើងនៅថ្ងៃពុធ ទី១០ ខែមីនា ក្នុងស្រុក Karan នៅរដ្ឋធានីMogadishu នៃប្រទេសសូម៉ាលីបណ្តាលឲ្យមនុស្សចំនួន០១នាក់ស្លាប់ និងចំនួន០៣នាក់ផ្សេងទៀតរងរបួស។
អធិការរងស្រុក Karan ទទួលបន្ទុកផ្នែកសន្តិសុខលោក Libi Gedi Omar មានប្រសាសន៍ថា ការផ្ទុះគ្រាប់មីនដែលដាំនៅតាមដងផ្លូវបានផ្ទុះចំរថយន្តមួយដែលកំពុងផ្សព្វផ្សាយស្តីពីការលើកកម្ពស់ការយល់ដឹងអំពីវិធានការណ៍ការពារជំងឺកូវីដ-១។ លោក Omar បញ្ជាក់ឲ្យដឹងថា “អ្នកបើកបររថយន្តស្លាប់នៅក្នុងការផ្ទុះ ហើយទាហានចំនួន០៣នាក់ផ្សេងទៀតរងរបួស”។
សាក្សីម្នាក់ប្រាប់ភ្នាក់ងារព័ត៌មានថា“ ខ្ញុំបានលឺសំឡេងដ៏ខ្លាំងមួយ។ គេនិយាយថា ការផ្ទុះនោះកំណត់គោលដៅលើរថយន្តមួយគ្រឿង ដែលឆ្លងកាត់តំបន់នោះ ហើយបណ្តាលឲ្យមនុស្សស្លាប់និងរបួស” ។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១