លោក Hamed Bakayoko នាយករដ្ឋមន្ត្រី ប្រទេស​កូត​ឌី​វ័រ ស្លាប់​នៅ​ប្រទេស​អាល្លឺម៉ង់

0

លោក Hamed Bakayoko នាយករដ្ឋមន្ត្រី ប្រទេស​កូត​ឌី​វ័រ​ស្លាប់ នៅ​មន្ទីរពេទ្យ​ក្នុងប្រទេស​អាល្លឺម៉ង់ នេះ​បើ​យោងតាម​អាជ្ញាធរ​និយាយ។

លោក Hamed Bakayoko ដែល​កំពុង​ទទួល​ការព្យាបាល​ជំងឺមហារីក​បានទទួល​មរណភាព កាលពី​ថ្ងៃ​ពុធ​នេះ​បន្ទាប់ពី​ថ្ងៃកំណើត​នៃ​វ័យ៥៦ឆ្នាំ​របស់គាត់។

លោក​ត្រូវបានតែងតាំង​ជា​នាយករដ្ឋមន្ត្រី កាលពី​ខែកក្កដា ឆ្នាំ២០២០ ក្រោយ​ការស្លាប់ភ្លាមៗរបស់គាត់ លោក Amadou Gon Coulibaly នឹង​ឡើងកាន់តំណែង​បន្ត។

ប្រធានាធិបតី Alassane Ouattara បាន​ពណ៌នា​ពី​លោក Hamed Bakayoko ក្នុងនាម​ជា“ រដ្ឋបុរស​ដ៏​អស្ចារ្យ ដូចជា​យុវជន និង​ជា​បុរស​ស្មោះត្រង់។

លោក Bakayoko ត្រូវបាន​បញ្ជូនទៅ​ប្រទេស​បារាំង កាលពី​ខែកុម្ភៈ ដើម្បី​ធ្វើ​តេ​ស្តិ៍​វេជ្ជសាស្ត្រ ហើយ​ក្រោយមក​ត្រូវបាន​ផ្ទេរ​ទៅ​ប្រទេស​អាល្លឺម៉ង់​វិញ ដោយសារតែ​សុខភាព​របស់គាត់​កាន់តែ​យ៉ាប់យ៉ឺន។

គាត់​ជា​អតីត​នាយក​ប្រតិបត្តិ​សារព័ត៌មាន ដែល​ងាក​ទៅរក​ការធ្វើ​នយោបាយ​វិញ ក្នុងនោះ​គាត់​បាន​ដើរតួនាទី​សម្របសម្រួល​ដ៏​លេចធ្លោ នៅក្នុង​សង្គ្រាមស៊ីវិល​របស់​ប្រទេស​កូត​ឌី​វ័រ ក្នុងអំឡុង​ទសវត្សរ៍​ដំបូង​នៃ​សតវត្សរ៍​នេះ។

“គាត់​ជា​តួអង្គ​សំខាន់ នៅក្នុង​ល្បែង​នយោបាយ និង​ជា​តួអង្គ​សំខាន់​ក្នុងការ​ផ្សះផ្សា​ជាតិ​ផងដែរ។ តែ​នេះ​ក៏​ជាការ​បាត់បង់​មួយ​ផងដែរ” នេះ​បើតាម​លោក Issiaka Sangare អ្នកនាំពាក្យ​នៃ​រណសិរ្ស​ប្រជាប្រិយ​អ៊ី​វ័​របៀន ដែល​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ។

ក្រៅពី​តួនាទី​ជា​នាយករដ្ឋមន្ត្រី លោក Bakayoko ក៏​ជា​រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​ផងដែរ។

សូមបញ្ជាក់ថា លោក Patrick Achi ត្រូវបានតែងតាំង​ជា​នាយករដ្ឋមន្ត្រី​បណ្តោះអាសន្ន​ខណៈពេលដែល​លោក Tene Birahima Ouattara ជា​ប្អូនប្រុស​របស់​ប្រធានាធិបតី​ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​បណ្តោះអាសន្ន៕

ប្រែ​សម្រួល៖ ឱក សុ​វណ្ណា​រ័ត្ន

ប្រភពព័ត៌មាន BBC ចុះផ្សាយ​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here