អ្នកនាំពាក្យរបស់ប៉ូលិស Erbil បានប្រកាសថាពលរដ្ឋម្នាក់នៅសង្កាត់មួយនៃទីក្រុង Erbil បានវាយប្រហារលើសាលារៀនមួយដោយអាវុធ ដោយព្យាយាមសម្លាប់ប្រពន្ធរបស់គាត់ និងធ្វើការគំរាមដល់នាយកសាលា។
អ្នកនាំពាក្យប៉ូលិសទីក្រុងErbil លោក Hogr Aziz បាននិយាយថាកងកម្លាំងរបស់ពួកគេត្រូវបានគេជូនដំណឹងថាមានពលរដ្ឋម្នាក់ស្ថិតនៅក្នុងសង្កាត់មួយនៃទីក្រុង Erbil មានបំណងសម្លាប់ប្រពន្ធរបស់គាត់ ហើយបានចូលក្នុងសាលារៀនដោយបានគំរាមនាយកសាលាផងដែរ។ ក្រោយមកកម្លាំងសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានចាប់ខ្លួនជនជាប់ចោទ។
ជាមួយនឹងការចាប់ខ្លួនលោក Hogr Aziz បានបន្ថែមទៀតថាប៉ូលិសបានដកហូតកាំភ្លើងខ្លីមួយដើម និងអាវុធ AK-47 មួយដើម។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី kurdiu ចេញផ្សាយថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១









