ការតវ៉ា​កាន់តែច្រើន​បាន​ធ្វើឡើង​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ខណៈដែល​មេធាវី​របស់លោក​ស្រី​អ៊ុង​សាន​ស៊ូ​ជី​បាន​ច្រានចោល​ការចោទប្រកាន់​កា​រ​សូកប៉ាន់

0

សកម្មជន​មី​យ៉ាន់​ម៉ា​បានធ្វើការ​ប្រមូលផ្តុំ​គ្នា​ជាច្រើន​ទៀត​នៅ​ថ្ងៃ​សុក្រ (១២ មីនា) មួយថ្ងៃ​បន្ទាប់ពី​ក្រុម​សិ​ទិ្ធ​មនុស្ស​បាន​និយាយថា កងកំលាំង​សន្តិសុខ​បានសំលាប់​ក្រុមបាតុករ ១២ នាក់ និង​នៅពេល​មេធាវី​របស់​មេដឹកនាំ​លោកស្រី​អ៊ុង​សាន​ស៊ូ​ជី​បាន​សើចចំអក​ការចោទប្រកាន់​សូកប៉ាន់​ថ្មី​ប្រឆាំងនឹង​លោកស្រី​នោះ។

ការតវ៉ា​ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង​យ៉ាំង​ហ្គោ​ន​ដែលជា​ទីក្រុង​ធំ​បំផុត​របស់​មី​យ៉ាន់​ម៉ា និង​ទីប្រជុំជន​ជាច្រើន​ទៀត​នៅ​ថ្ងៃ​សុក្រ​នេះ នេះ​បើ​យោងតាម​រូបថត​ដែល​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ដោយ​សាក្សី និង​អង្គការ​សារព័ត៌មាន​ក្នុងស្រុក។ វា​នៅ​មិនទាន់មាន​សេចក្តីរាយការណ៍ភ្លាមៗអំពី​អំពើហិង្សា​ទេ។

ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​បាន​ជួប​វិបត្តិ​ចាប់តាំងពី​កងទ័ព​បាន​បណ្តេញ​រដ្ឋា​ភិ​បាល​ដែល​បាន​ជាប់ឆ្នោត​របស់លោក​ស្រី​អ៊ុង​សាន​ស៊ូ​ជី​នៅក្នុង​រដ្ឋប្រហារ​ថ្ងៃទី ១ ខែ​កុ​ម្ភះ​ដោយបាន​ឃុំខ្លួន​លោកស្រី និង​មន្ត្រី​ជាច្រើនរូប​នៃ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី​និ ង​បង្កើត​របប​យោធា​ដែល​គ្រប់គ្រង​ដោយ​ឧ​ត្ត​ម​សេនីយ៍​ជាច្រើនរូប​ថែមទៀត។

អ្នកនាំពាក្យ​យោធា​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី Zaw Min Tun បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោកស្រី​អ៊ុង​សាន​ស៊ូ​ជី​បាន​ទទួលយក​ការបង់ប្រាក់​ខុសច្បាប់​ដែលមាន​តម្លៃ ៦០ ម៉ឺន​ដុល្លារ​ក៏ដូចជា​មាស​ផងដែរ។ ការបន្ថែម​ការចោទប្រកាន់​ពីបទ​ពុករលួយ​ទៅនឹង​ការចោទប្រកាន់​ប្រឆាំងនឹង​លោកស្រី​អ៊ុង​សាន​ស៊ូ​ជី​អាច​មានន័យថា​លោកស្រី​ប្រឈម​នឹង​ការពិន័យ​កាន់តែ​ធ្ងន់ធ្ងរ។ បច្ចុប្បន្ន​លោកស្រី​ប្រឈម​នឹង​ការចោទប្រកាន់​តិចតួច​ចំនួន ៤ ករណី​រួមទាំង​ការ​នាំចូល​អាយកូម​ចំនួន ៦ ដោយ​ខុសច្បាប់ និង​ការ​រឹតត្បិត​ការឆ្លង​មេរោគ​កូ​រ៉ូ​ណា​ថែមទៀត៕

សម្រួល៖សុ​ផា

LEAVE A REPLY

Please enter your comment!
Please enter your name here