នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បាននិយាយថាប្រទេសនេះនឹងបន្តធ្វើការជាមួយអង្គការសុខភាពពិភពលោកក្នុងការព្យាយាមស្វែងរកប្រភពដើមនៃមេរោគកូវីដ ១៩ ដើម្បីឆ្លើយតបទៅនឹងសំណួរស្តីពីការរិះគន់របស់សហរដ្ឋអាមេរិកដែលថា វាមិនមានតម្លាភាពក្នុងការចែករំលែកទិន្នន័យលើករណីដំបូងជាមួយការស៊ើបអង្កេតរបស់អង្គការសុខភាពពិភពលោកនៅដើមឆ្នាំនេះ។
លោក Li បាននិយាយនៅថ្ងៃព្រហស្បតិ៍នៅឯសន្និសីទសារព័ត៌មានមួយនៅចុងបញ្ចប់នៃសម័យប្រជុំសភាប្រចាំឆ្នាំរបស់ប្រទេសចិនថា ប្រទេសចិនបានធ្វើសកម្មភាពតាមរបៀបផ្អែកលើការពិត និងមានវិធីសាស្ត្របើកចំហរតម្លាភាពនិងសហប្រតិបត្តិការ៕
សម្រួល៖ សុផា