តុលាការកំពូលរបស់ហុងកុងកាលពីថ្ងៃសៅរ៍ (១៣ មីនា) បានដោះលែងសកម្មជន ៣ នាក់បន្ថែមទៀតនៅក្រៅឃុំប៉ុន្តែតុលាការក៏បញ្ជូនមនុស្សពីរនាក់នៅក្នុងមន្ទីរឃុំឃាំង ក្នុងករណីដែលត្រូវបានឃ្លាំមើលយ៉ាងទូលំទូលាយពាក់ព័ន្ធនឹងការប្រើប្រាស់ច្បាប់សន្តិសុខជាតិរបស់ទីក្រុងនេះ។
តុលាការជាន់ខ្ពស់កំពុងសម្រេចលើបណ្តឹងឧទ្ធរណ៍របស់ព្រះរាជអាជ្ញាប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការក្នុងការផ្តល់ប្រាក់ធានាឱ្យសកម្មជនទាំង ៥ នាក់។លោកTat Cheng, Michael PangនិងRicky Or ត្រូវបានធានាឱ្យនៅក្រៅឃុំខណៈដែលលោក Jeremy Tam និងលោក Kwok Ka-ki ត្រូវបានចៅក្រមតុលាការកំពូលបដិសេធមិនឱ្យនៅក្រៅឃុំនោះទេ។
សមាជិកគ្រួសារខ្លះនៃក្រុមគ្រួសារដែលមិនអាចនៅក្រៅឃុំបានស្រែកយំបន្ទាប់ពីលឺសាលក្រមនេះរួមទាំងភរិយារបស់លោក Tam ផងដែរ។ ប៉ុន្តែភរិយារបស់លោក Kwok នៅតែរឹងទទឹងដោយកាន់សញ្ញាសំគាល់នៅខាងក្រៅតុលាការដែលអានថា “ហុងកុងជាទីគោរព! អ្នកនឹងមិនដើរតែម្នាក់ឯងទេ!” បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការផ្តល់ប្រាក់ធានាឱ្យនៅក្រៅឃុំចំនួន ៤ នាក់ផ្សេងទៀតនឹងត្រូវបើកសវនាការនៅថ្ងៃច័ន្ទខាងមុខនេះ៕
សម្រួល៖ សុផា









