ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​នៅក្នុង​ទីក្រុង​កា​បុល​សម្លាប់​មនុស្ស ៣នាក់

0

ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​ចំនួន​ពីរ​កើតឡើង​នៅ​ទីតាំង​ផ្សេងគ្នា​ក្នុង​ទីក្រុង​កា​បុល​នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយបាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន៣នាក់​ស្លាប់ និង​ចំនួន១២នាក់​ផ្សេងទៀត​រងរបួស។

អ្នកនាំពាក្យ​ប៉ូលិស​ក្រុង​កា​ប៊ុល​លោក Ferdaus Faramarz ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ថា​ការផ្ទុះ​មួយ​កើតឡើង​នៅពេលដែល​គ្រាប់បែក​ច្នៃ​វាយប្រហារ​លើ​រថយន្ត​តូច​មួយ​នៅក្នុង​តំបន់ Police District (PD) 3  និង​ការផ្ទុះ​មួយ​ផ្សេងទៀត​កើតឡើង​នៅ​តំបន់ PD PD ភាគ​ខាងលិច​នៃ​ទីក្រុង។

ចំនួន​អ្នកស្លាប់​ទំនងជា​កើនឡើង​ដោយសារតែ​អ្នករងរបួស​ខ្លះ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

រហូតមកដល់​ពេលនេះ​ពុំទាន់​មាន​ក្រុម​ណាមួយ​ចេញមុខ​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​ទេ៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua|  ចុះផ្សាយ​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here