អង្គការសហប្រជាជាតិ៖ មនុស្ស​ស្លាប់​ចំនួន ១៤៩ នាក់ និង​រាប់រយ​នាក់​បាន​បាត់​ខ្លួន​នៅក្នុង​ភាពចលាចល​នៅ​មី​យ៉ាន់​ម៉ា

0

អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គារ (១៦ មីនា) បាន​សម្តែង​នូវ​ការព្រួយបារម្ភ​ចំពោះ​ការកើនឡើង​នៃ​ការស្លាប់​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ចាប់តាំងពី​រដ្ឋប្រហារ​ថ្ងៃទី ១ ខែកុម្ភៈ​ដោយ​ព្រមាន​ថា ក្រុមអ្នកតវ៉ា​ដែល​ត្រូវបាន​ឃុំខ្លួន​កំពុង​ប្រឈមមុខ​នឹង​ការធ្វើ​ទារុណកម្ម​ហើយ​មនុស្ស​រាប់រយ​នាក់​បាន​បាត់​ខ្លួន។

អ្នកនាំពាក្យ​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ លោកស្រី Ravina Shamdasani បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា​ចំនួន​អ្នកស្លាប់​បាន​កើនឡើង​យ៉ាងខ្លាំង​ក្នុង​រយៈពេល​មួយ​សប្តាហ៍​កន្លងមក​នៅ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​ជាទី​ដែល​កម្លាំង​សន្តិសុខ​បាន​ប្រើប្រាស់​កម្លាំង​ដ៍​សាហាវ​ប្រឆាំងនឹង​ក្រុមអ្នកតវ៉ា។

លោកស្រី​បាន​មានប្រសាសន៍ថា មនុស្ស​សរុប​ចំនួន ១៤៩ នាក់​បាន​ស្លាប់​នៅក្នុង​ការបង្ក្រាប​ការតវ៉ា​ចាប់តាំងពី​ថ្ងៃទី ១ ខែកុម្ភៈ ប៉ុន្តែ​លោកស្រី​បាន​សង្កត់ធ្ងន់ថា​ចំនួន​ពិតប្រាកដ​គឺ​ពិតជា​ខ្ពស់ជាង​នេះ។យោងតាម​សមាគម​ជំនួយ​សម្រាប់​អ្នកទោសនយោបាយ (AAPP) អោយដឹងថា មនុស្ស​ជាង ១៨០ នាក់​ត្រូវបាន​សម្លាប់​រួមទាំង​មនុស្ស ៧៤ នាក់​ដែល​បាន​ស្លាប់​នៅ​ថ្ងៃអាទិត្យ​នេះ។

ក្រៅពី​ការសម្លាប់​នេះ លោកស្រី Shamdasani បាន​ព្រមាន​ថា​កម្លាំង​សន្តិសុខ​កំពុង​បន្ត​ចាប់ខ្លួន និង​ឃុំខ្លួន​មនុស្ស​នៅ​ទូទាំងប្រទេស​ដោយ​បំពាន​ហើយ​បច្ចុប្បន្ននេះ​យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន ២,០៨៤ នាក់​កំពុង​ត្រូវបាន​ឃុំខ្លួន។ លោកស្រី​បាន​និយាយថា“ របាយការណ៍​ដែល​គួរឱ្យ​ព្រួយបារម្ភ​យ៉ាងខ្លាំង​នៃ​ការធ្វើ​ទារុណកម្ម​នៅក្នុង​មន្ទីរឃុំឃាំង​ក៏បាន​លេច​ចេញមក​ផងដែរ”៕

សម្រួល៖ សុ​ផា

LEAVE A REPLY

Please enter your comment!
Please enter your name here