ប្រជាជនជាច្រើនដែលរស់នៅក្នុងតំបន់បាតុកម្មមួយក្នុងទីក្រុងធំបំផុតរបស់មីយ៉ាន់ម៉ាបានភៀសខ្លួនដោយរថយន្តដឹកទំនិញ និងម៉ូតូកង់បីកាលពីថ្ងៃអង្គារ (១៦ មីនា) បន្ទាប់ពីកម្លាំងសន្តិសុខបានបង្កើនការប្រើប្រាស់កម្លាំងដ៍សាហាវប្រឆាំងនឹងក្រុមបាតុករប្រឆាំងរដ្ឋប្រហារ ទោះបីជាមានការអំពាវនាវអន្តរជាតិសុំឱ្យមានការអត់ធ្មត់ក៏ដោយ។
ភាគច្រើននៃប្រទេសនេះមានភាពច្របូកច្របល់ចាប់តាំងពីយោធាបានបណ្តេញមេដឹកនាំស៊ីវិលលោកស្រីអ៊ុងសានស៊ូជីកាលពីខែមុនដោយមានមនុស្សរាប់ពាន់នាក់បានធ្វើដំណើរតាមដងផ្លូវដើម្បីទាមទារឱ្យមានលទ្ធិប្រជាធិបតេយ្យឡើងវិញ។
ប៉ូលិស និងទាហានបានប្រើប្រាស់នូវឧស្ម័នបង្ហូរទឹកភ្នែកគ្រាប់កាំភ្លើងជ័រកៅស៊ូ និងគ្រាប់កាំភ្លើងពិតដើម្បីបង្ក្រាបហ្វូងមនុស្សរួមជាមួយនឹងការបិទអ៊ីនធឺរណិតទាំងយប់ដើម្បីបញ្ឈប់ក្រុមអ្នកតវ៉ាពីការប្រមូលផ្តុំថែមទៀត។ យោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) ដែលជាក្រុមឃ្លាំមើលក្នុងតំបន់ដែលបានតាមដានការចាប់ខ្លួននិងអ្នកស្លាប់បាននិយាយថា កាលពីថ្ងៃច័ន្ទនេះ វាមានអំពើហឹង្សាថ្មីៗកើតឡើងដោយកងកំលាំងសន្តិសុខនៅក្នុងទីក្រុងជាច្រើនដែលបណ្តាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ២០ នាក់។
ព្រឹត្តិការណ៍នេះបានបានកើតឡើងក្នុងរយៈពេល ៦ សប្តាហ៍ចាប់តាំងពីកងទ័ពបានទម្លាក់រដ្ឋាភិបាលរបស់លោកស្រីអ៊ុងសានស៊ូជី។ AAPP រាយការណ៍ថាមនុស្ស ៧៤ នាក់ស្លាប់កាលពីថ្ងៃអាទិត្យនេះបន្ទាប់ពីការបង្ក្រាបដោយអហិង្សាប្រឆាំងនឹងការធ្វើរដ្ឋប្រហារប្រឆាំងនៅទូទាំងប្រទេសមីយ៉ាន់ម៉ា។ ភាគច្រើននៃការស្លាប់ទាំងនោះគឺមកពីតំបន់ Hlaing Tharyar ដែលជាតំបន់ក្រីក្រក្នុងទីក្រុងយ៉ាំងហ្គោន និងជាតំបន់រោងចក្រកាត់ដេរនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មដែលភាគច្រើនជារោងចក្រដែលគ្រប់គ្រងដោយជនជាតិចិនថែមទៀតផង៕
សម្រួល៖ សុផា