ក្រុមគ្រួសារជាច្រើននៃមនុស្សដែលត្រូវបានសម្លាប់នៅក្នុងបាតុកម្មប្រឆាំងនឹងការគ្រប់គ្រងយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាបានធ្វើពិធីបុណ្យសពសម្រាប់មនុស្សជាទីស្រឡាញ់របស់ពួកគេកាលពីថ្ងៃអង្គារទី ១៦ ខែមីនានេះ ខណៈដែលក្រុមអ្នកតវ៉ាកាន់តែច្រើនបានប្រឆាំងនឹងកងកម្លាំងសន្តិសុខហើយយ៉ាងហោចណាស់បុរសម្នាក់ត្រូវបានបាញ់សម្លាប់បន្ថែមទៀតផងដែរ។
ទីភ្នាក់ងារស្បៀងអាហារអង្គការសហប្រជាជាតិបានព្រមានថាវិបត្តិនយោបាយ និងសេដ្ឋកិច្ចជុំវិញការបណ្តេញរដ្ឋាភិបាលដែលត្រូវបានដឹកនាំដោយលោកស្រីអាងសានស៊ូជី នាពេលឆាប់ៗខាងមុខនេះអាចនឹងក្លាយជាភាពអត់ឃ្លានយ៉ាងខ្លាំងសម្រាប់ប្រជាជនក្រីក្រដែលកំពុងប្រឈមនឹងការឡើងថ្លៃនៃស្បៀងអាហារ និងប្រេងឥន្ធនៈនៅទូទាំងប្រទេសនេះ។
យោងតាមក្រុមអ្នកតស៊ូមតិសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បាននិយាយថាកងកម្លាំងសន្តិសុខបានបាញ់សម្លាប់មនុស្សយ៉ាងតិច ២០ នាក់កាលពីថ្ងៃច័ន្ទ បន្ទាប់ពីមនុស្ស ៧៤ នាក់ត្រូវបានសម្លាប់មួយថ្ងៃមុននេះ។ គួរបញ្ជាក់ផងដែរថា នៅជាយក្រុងនៃទីក្រុងយ៉ាំងហ្គោនដែលរោងចក្រដែលផ្តល់ហិរញ្ញប្បទានដោយចិនក៏ត្រូវបានដុតបំផ្លាញផងដែរ៕
សម្រួល៖ សុផា