នាយករដ្ឋមន្ត្រីថៃលោកPrayut Chan-o-cha បានក្លាយជាមនុស្សទីមួយដែលត្រូវបានចាក់វ៉ាក់សាំងកូវីដ ១៩AstraZeneca នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍កាលពីថ្ងៃអង្គារ (១៦ មីនា) នេះ បន្ទាប់ពីមុននេះត្រូវបានផ្អាកអោយប្រើប្រាស់ជាបណ្តោះអាសន្នពាក់ព័ន្ធទៅនឹងបញ្ហាសុវត្ថិភាព។
ដំបូងឡើយលោកPrayut និងសមាជិកគណៈរដ្ឋមន្ត្រីផ្សេងទៀតនឹងត្រូវចាក់វ៉ាក់សាំងកាលពីថ្ងៃសុក្រនេះ មុនពេលប្រទេសថៃបានផ្អាកការប្រើប្រាស់វ៉ាក់សាំង AstraZeneca បន្ទាប់ពីមានរបាយការណ៍ថាវាអាចបណ្តាលឱ្យមានការកកសរសៃឈាមដែលជំរុញឱ្យបណ្តាប្រទេសអ៊ឺរ៉ុបមួយចំនួនផ្អាកការចាក់វ៉ាក់សាំងនេះផងដែរ។
មុនពេល គាត់ទទួលបានការចាក់វ៉ាក់សាំងនៅលើដៃឆ្វេងរបស់គាត់ លោក Prayut បានប្រាប់អ្នកយកព័ត៌មាននៅឯវិមានរដ្ឋាភិបាលថា “ថ្ងៃនេះខ្ញុំបង្កើនទំនុកចិត្តសម្រាប់សាធារណជនទូទៅ” ។ លោក Prayut ដែលនឹងមានអាយុ ៦៧ ឆ្នាំនៅខែនេះបាននិយាយថាគាត់មានអារម្មណ៍ធូរស្បើយបន្ទាប់ពីចាក់វ៉ាក់សាំងរួច។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបាននិយាយនៅថ្ងៃច័ន្ទនេះថា ការចាប់ផ្តើមដំណើរការនឹងចាប់ផ្តើមឡើងវិញបន្ទាប់ពីប្រទេសជាច្រើនបាននិយាយថា វាមិនមានបញ្ហាឈាមកកជាមួយនឹងវ៉ាក់សាំងនេះទេ៕
សម្រួល៖ សុផា









