ភ្នាក់ងារសារព័ត៌មានរដ្ឋ Saba រាយការណ៍ថា នៅថ្ងៃអង្គារ ទី១៦ ខែមីនា សកម្មប្រយុទ្ធ Houthi ប្រយុទ្ធជាមួយកងទ័ពយេម៉ែនក្នុងខេត្ត Hajjah នៅភាគពាយ័ព្យនៃប្រទេសយេម៉ែន បណ្តាលឲ្យសមាជិកសកម្មប្រយុទ្ធចំនួន២៨នាក់ស្លាប់។
ប្រភព Saba បន្ថែមទៀតថា ការប្រយុទ្ធគ្នានៅតំបន់ al-Bidahនៃស្រុក Abs ក៏បានបំផ្លាញយានយន្តរបស់សកម្មប្រយុទ្ធជាច្រើនផងដែរ។ទាក់ទិនទៅនឹងហេតុការណ៍នេះ សកម្មប្រយុទ្ធ Houthi ពុំបានធ្វើសេចក្តីអត្ថាធិប្បាយអ្វីឡើយ។
នៅថ្ងៃសុក្រសប្តាហ៍មុនកងទ័ពយេម៉ែនបានប្រកាសពីការវាយលុកលើផ្នែកយោធាទ្រង់ទ្រាយធំនៅតំបន់Hajjah។ កងទ័ពដណ្តើមបានការកាន់កាប់តំបន់ជាច្រើននៅក្នុងស្រុក Abs និងស្រុក Mustaba ក្នុងរយៈពេលបួនថ្ងៃចុងក្រោយនេះ ខណៈដែលការប្រយុទ្ធគ្នាកំពុងបន្តកើតឡើងតាមស្រុកជាច្រើនទៀតនៅក្នុងខេត្ត។
ប្រទេសយេម៉ែនបានធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីចុងឆ្នាំ២០១៤ នៅពេលដែលសកម្មប្រយុទ្ធ Houthis គាំទ្រដោយអ៊ីរ៉ង់ដណ្តើមបានការកាន់កាប់ខេត្តជាច្រើននៅភាគខាងជើងនៃប្រទេសយេម៉ែន និងបានបង្ខំឱ្យរដ្ឋាភិបាលដែលមានការទទួលស្គាល់ពីអន្តរជាតិប្រធានាធិបតីលោក Abd-Rabbu Mansour Hadi ចាកចេញពីរដ្ឋធានី Sanaa ។ សម្ព័ន្ធ
អារ៉ាប់ដឹកនាំដោយអារ៉ាប់បានធ្វើអន្តរាគមន៍ក្នុងជម្លោះនៅប្រទេសយេម៉ែនក្នុងឆ្នាំ២០១៥ ដើម្បីគាំទ្ររដ្ឋាភិបាល Hadi ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ចុះផ្សាយថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២១