ប្រទេស​រូ​ម៉ា​នី​រៀបចំ​សមយុទ្ធ​កងទ័ពជើងទឹក​ធំ​បំផុត​របស់​ណា​តូ​នៅ​ឆ្នាំនេះ​នៅ​សមុទ្រ​ខ្មៅ

0

ប្រទេស​រូ​ម៉ា​នី​បានប្រកាស​នៅ​ថ្ងៃ​ពុធ​ថា នឹង​រៀបចំ​សមយុទ្ធ “Sea Shield 21”នៅ​ចន្លោះ​ថ្ងៃទី១៩ដល់​ថ្ងៃទី២៩ ខែមីនា នៅ​សមុទ្រ​ខ្មៅ។ នោះ​ជា​សមយុទ្ធ​កងទ័ពជើងទឹក​ចម្រុះ​ធំ​បំផុត និង​ស្មុគស្មាញ​បំផុត​របស់​អង្គការ​ណា​តូ(អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង)។ សមយុទ្ធ​នោះ​រៀបចំ​ដោយ​កងទ័ពជើងទឹករ​បស់​ប្រទេស​រូ​ម៉ា​នី។

អគ្គសេនាធិការ​នៃ​កង​នាវាចរ​បញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា កងទ័ព​ចំនួន​ច្រើនជាង២៤០០នាក់ នាវាចម្បាំង​ចំនួន១៨គ្រឿង និង​យន្ដហោះ​ចំនួន១០គ្រឿង​មកពី​រដ្ឋ​ចំនួន៨នឹងចូលរួម​នៅក្នុង​សមយុទ្ធ​ដែលមាន​រយៈពេល១០ថ្ងៃ។

ប្រទេស​ដែល​ចូលរួម​រួមមាន​ប្រទេស​ប៉ា​រ៉ា​ហ្កា​យ ប្រទេស​ក្រិ​ក ប្រទេស​ហូ​ឡង់ ប្រទេសប៉ូឡូញ  ប្រទេស​រ៉ូ​ម៉ា​នី ប្រទេស​អេ​ស្ប៉ា​ញ ប្រទេស​តួ​ក​គី និង​សហរដ្ឋអាមេរិក​ស្រប​ពេលដែល​បញ្ជាការដ្ឋាន​ដែនសមុទ្រ​របស់​សម្ព័ន្ធ​មិត្ត​ណា​តូ​ចូលរួម​ជាមួយ​ក្រុម​កង​ទ័ពជើងទឹកអចិន្ត្រៃយ៍​របស់ខ្លួន SNMG-2 ។ SNMG-2 ជា​កម្លាំង​ប្រតិកម្ម​តាម​សមុទ្រ​ឈរជើង​ជាមួយនឹង​នាវា​ចំនួន៧ រួមទាំង​នាវាចម្បាំង​“Queen Mary” នៃ​ប្រទេស​រូ​ម៉ា​នី។

គោលបំណង​សំខាន់​នៃ​សមយុទ្ធ​ពហុ​ជាតិ​គឺ​ដើម្បី​ផ្ទៀងផ្ទាត់​និង​ពង្រឹង​កម្រិត​នៃ​អន្តរ​ប្រតិបត្តិការ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កងកម្លាំង​យោធា​ប្រទេស​រ៉ូ​ម៉ា​នី និង​កងកម្លាំង​របស់​ប្រទេស​ណា​តូ​ផ្សេងទៀត។

គួរ​រំលឹក​ផងដែរ​ថា ការធ្វើសមាហរណកម្ម​ពហុភាគី​“Sea Shield” លើកដំបូង​បានធ្វើ​ឡើង​នៅ​ឆ្នាំ២០១៥ហើយ​សេណា​រី​យ៉ូ​នៃ​សម​យុ​ទ​ត្រូវបាន​ប​សម្រួល​នៅ​ឆ្នាំ​បន្តបន្ទាប់​ដើម្បី​ពង្រឹង​វិធានការ​សន្តិសុខ​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អឺរ៉ុប៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here