ប្រទេសមីយ៉ាន់ម៉ាប្រឈមមុខនឹងភាពឯកោកាន់តែខ្លាំងឡើងនៅថ្ងៃព្រហស្បតិ៍ (១៨ មីនា) ជាមួយនឹងការរឹតបន្តឹងទៅលើសេវាកម្មអ៊ីនធឺណិតហើយកងកម្លាំងយោធាបានកសាងសំណុំរឿងប្រឆាំងនឹងមេដឹកនាំជាប់ឆ្នោតដែលត្រូវបានបណ្តេញចេញនោះគឺលោកស្រីអ៊ុងសានស៊ូជី។
លោកស្រីអ៊ុងសានស៊ូជីត្រូវបានផ្ដួលរំលំ និងឃុំខ្លួននៅក្នុងរដ្ឋប្រហារយោធាមួយកាលពីថ្ងៃទី ១ ខែកុម្ភៈដែលបានបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំនៅទូទាំងប្រទេស។ កងកំលាំងសន្តិសុខបានព្យាយាមបង្ក្រាបកាន់តែខ្លាំងឡើងៗទៅលើក្រុមអ្នកតវ៉ាផងដែរ។
សមាគមជំនួយសម្រាប់ក្រុមសកម្មជនអ្នកទោសនយោបាយបាននិយាយថា ចំនួនសរុបនៃមនុស្សដែលត្រូវបានសម្លាប់នៅក្នុងភាពចលាចលមានចំនួន ២១៧ នាក់ប៉ុន្តែចំនួនពិតប្រាកដប្រហែលជាខ្ពស់ជាងនេះ។បណ្តាប្រទេសលោកខាងលិចបានថ្កោលទោសរដ្ឋប្រហារនេះ និងបានអំពាវនាវឱ្យបញ្ឈប់អំពើហឹង្សានិងសុំអោយមានការដោះលែងលោកស្រីអ៊ុងសានស៊ូជី និងអ្នកដទៃទៀតផងដែរ។ ប្រទេសជិតខាងក៏បានស្នើសុំជួយរកដំណោះស្រាយចំពោះវិបត្តិនេះថែមទៀត៕
សម្រួល៖ សុផា