ក្រុមជំនាញដោះគ្រាប់បែក ត្រូវបានគេហៅចុះអន្តរាយ៍គមន៍ដោះគ្រាប់បែកដៃ ដែលគេរកឃើញនៅ តំបន់ Lancashire ។
គ្រាប់បែកសង្ស័យនេះត្រូវបានគេរកឃើញ នៅជិតអតីតមជ្ឈមណ្ឌលលក់ទំនិញ Botany Bay នៅទីក្រុង Chorley ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ប៉ូលិសប្រចាំតំបន់ Lancashire បាននិយាយថា “ប៉ូលិសបានបិទទីតាំងនោះភ្លាមៗ និងក្រុមដោះគ្រាប់បែកបានដឹងនិងចូលរួម។ យើងនឹងធ្វើបច្ចុប្បន្នភាពនូវព័ត៌មានបន្ថែមទៀត នៅក្នុងពេលវេលាជាក់លាក់ណាមួយ”។
សូមបញ្ជាក់ថា មិនមានព័ត៌មានលំអិតបន្ថែមអំពីការផ្ទុះ ឬគ្រោះថ្នាក់ ដែលអាចកើតមានឡើយ៕
ប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១