ប្រទេសកូរ៉េខាងជើងបាននិយាយថាខ្លួននឹងកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសម៉ាឡេស៊ីបន្ទាប់ពីតុលាការនៅទីនោះបានសំរេចថាបុរសកូរ៉េខាងជើងម្នាក់អាចត្រូវបានធ្វើបត្យាប័នទៅសហរដ្ឋអាមេរិកដើម្បីប្រឈមនឹងការចោទប្រកាន់ពីបទលាងលុយកខ្វក់។
សេចក្តីថ្លែងការណ៍បានសរសេរថានៅថ្ងៃទី ១៧ ខែមីនានេះ អាជ្ញាធរម៉ាឡេស៊ី “បានប្រព្រឹត្តិបទឧក្រិដ្ឋដែលមិនអាចលើកលែងបាន …នោះគឺការបញ្ជូនពលរដ្ឋស្លូតត្រង់ (របស់កូរ៉េខាងជើង) ទៅសហរដ្ឋអាមេរិក” ។ សេចក្តីថ្លែងការណ៍បានបន្ថែមថាក្រសួងការបរទេសកូរ៉េខាងជើង “ប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយម៉ាឡេស៊ីជាដាច់ខាត” ដោយបានរិះគន់អ្វីដែលខ្លួនហៅថា “សកម្មភាពអរិភាព” ដែលបានប្រព្រឹត្តប្រឆាំងនឹងក្រុងព្យុងយ៉ាង។ ប្រទេសកូរ៉េខាងជើងក៏បានព្រមានថាទីក្រុងវ៉ាស៊ីនតោននឹង “សង” ទៅលើរឿងនេះ។
សេចក្តីថ្លែងការណ៍បានពណ៌នាអំពីបុគ្គលដែលមិនបញ្ចេញឈ្មោះនេះថាជាមនុស្សម្នាក់ដែលបានចូលរួមក្នុង“ សកម្មភាពពាណិជ្ជកម្មខាងក្រៅស្របច្បាប់នៅប្រទេសសិង្ហបុរី” និងទទូចថាវាជា“ ការប្រឌិត … ដើម្បីជជែកថាគាត់ពាក់ព័ន្ធ“ ការលាងលុយខុសច្បាប់” នោះ៕
សម្រួល៖សុផា