ផ្លូវចេញពីទីក្រុងធំបំផុតរបស់មីយ៉ាន់ម៉ាត្រូវបានជាប់គាំងកាលពីថ្ងៃសុក្រ (១៩ មីនា) នេះខណៈពេលដែលប្រជាជនជាច្រើនរត់គេចភៀសខ្លួនពីការបង្ក្រាបដ៏ប្រល័យរបស់របបប្រល័យពូជសាសន៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈអាជ្ញាធរក្នុងប្រទេសថៃដែលនៅជិតខាងបាននិយាយថា ពួកគេកំពុងត្រៀមកម្លាំងទប់ទល់ទៅនឹងការហូរចូលរបស់ជនភៀសខ្លួនជាច្រើនផងដែរ។
ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពច្របូកច្របល់ចាប់តាំងពីយោធាបានបណ្តេញមេដឹកនាំស៊ីវិលលោកស្រីអ៊ុងសានស៊ូជីកាលពីថ្ងៃទី ១ ខែកុម្ភៈដែលបង្កឱ្យមានការបះបោរទ្រង់ទ្រាយធំមួយដែលកម្លាំងសន្តិសុខបានព្យាយាមបង្ក្រាបជាមួយនឹងយុទ្ធនាការនៃអំពើហិង្សា និងការភ័យខ្លាចនោះ។
អ្នកផ្តល់សេវាបុណ្យសព និងប្រព័ន្ធផ្សព្វផ្សាយបាននិយាយថាយ៉ាងហោចណាស់មានអ្នកតវ៉ា ៩ នាក់ទៀតត្រូវបានសម្លាប់នៅថ្ងៃសុក្រដែលនាំយកចំនួនអ្នកស្លាប់នៅទូទាំងប្រទេសចាប់តាំងពីរដ្ឋប្រហារឡើងដល់ជាង ២៣០ នាក់។ មន្ត្រីទទួលបន្ទុកពិធីបុណ្យសពរបស់ក្រុមហ៊ុន Aungban បានប្រាប់រ៉យទ័រថាមានមនុស្ស ៨ នាក់ស្លាប់ មនុស្ស ៧ នាក់រងរបួសនៅនឹងកន្លែងដេលវាយប្រហារ និងម្នាក់ទៀតរងរបួសដែលបានស្លាប់បន្ទាប់ពីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅជិតទីក្រុង Kalaw ។
សម្រួល៖ សុផា