ឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC) និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មានហេតុការណ៍ផ្ទុះមួយកើតឡើងនៅថ្ងៃអាទិត្យ ទី២១ ខែមីនា ក្នុងទីក្រុង Saravan ភាគអាគ្នេយ៍នៃប្រទេសអ៊ីរ៉ង់ដោយបណ្តាលឲ្យមនុស្សចំនួន០១នាក់ស្លាប់ និងចំនួន០៣នាក់ផ្សេងទៀតរងរបួស។
ភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការរាយការណ៍ថា ហេតុការណ៍ផ្ទុះនោះកើតឡើងនៅម៉ោង៩និង៣០នាទីព្រឹកម៉ោងក្នុងតំបន់ (០៦០០ GMT) នៅក្នុងទីប្រជុំជនហើយស្នាក់ការ កណ្តាលក្នុងស្រុក IRGC សន្មតថា វាជាសកម្មភាពរបស់ក្រុមភេរវករដែលគម្រាមកំហែងពិភពលោក។
យោងតាមភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA ដែលដកស្រង់ប្រសាសន៍របស់លោក Abolhassan Safdari ប្រធានមន្ទីរពេទ្យរ៉ាហ្សាក្នុងតំបន់ដែលទទួលបន្ទុកពិនិត្យសុខភាពរបស់អ្នករងរបួសទាំងបីនាក់បានឲ្យដឹងថា ស្ថានភាពសុខភាពរបស់អ្នករងរបួសទាំងបីគឺ មិនអីនោះទេ។ លោក Safdari បន្ថែមថា អ្នករងរបួសម្នាក់បានការអនុញ្ញាតិចេញពីមន្ទីរពេទ្យហើយម្នាក់ទៀតនោះគឺជាស្ត្រីមានផ្ទៃពោះដោយស្ថានភាពរបស់ពួកគេពុំប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតនោះឡើយ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhuaចុះផ្សាយថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១