ទីក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃច័ន្ទ (២២ មីនា) ថាអាកាសធាតុមិនអំណោយផលបានបង្កឲ្យនាវានេសាទចិនជាង ២០០ គ្រឿងបោះយុថ្កានៅឯថ្មប៉ប្រះទឹកដែលទាមទារដោយប្រទេសហ្វីលីពីននោះ។ ទោះយ៉ាងណាអ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បានប្រាប់អ្នកសារព័ត៌មានយ៉ាងច្បាស់នៅឯសន្និសីទកាសែតមួយកាលពីថ្ងៃច័ន្ទថា កោះ Whitsun Reef គឺជាផ្នែកមួយនៃប្រជុំកោះ Spratly ដែលជាប្រជុំកោះសំខាន់មួយនៅសមុទ្រចិនខាងត្បូងដែលចិនអះអាងជារបស់ខ្លួនស្ទើរតែទាំងស្រុងនោះ។
លោកស្រី Hua និយាយថា “ថ្មីៗនេះដោយសារតែស្ថានភាពសមុទ្រ ទូកនេសាទចិនមួយចំនួនបានជ្រកកោនពីខ្យល់នៅជិតតំបន់ថ្ម Whitsun Reef ។ ខ្ញុំគិតថាវាជារឿងធម្មតាហើយសង្ឃឹមថាគ្រប់ភាគីទាំងអស់អាចមើលវាដោយសមហេតុផល” រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីនលោក Delfin Lorenzana បានអំពាវនាវនៅថ្ងៃអាទិត្យនេះឱ្យប្រទេសចិនបញ្ឈប់ការលុកលុយនេះហើយរំលឹកទៅកាន់នាវាទាំងនេះជាបន្ទាន់ពីរំលោភលើដែនសមុទ្ររបស់យើងនិងរំលោភចូលទឹកដីអធិបតេយ្យរបស់យើង៕
សម្រួល៖ សុផា









