ក្រុមបាតុករនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃច័ន្ទ (២២ មីនា) និងបានដាក់ផ្ទាំងរូបភាពជាច្រើននៅលើទីធ្លាទទេដើម្បីជៀសវាងការចាប់ខ្លួន ការរងរបួស ឬការស្លាប់ខណៈដែលសហភាពអឺរ៉ុបបានអនុម័តលើការដាក់ទណ្ឌកម្មលើមនុស្ស ១១ នាក់ដែលជាប់ទាក់ទងនឹងរដ្ឋប្រហារកាលពីខែមុន និងការបង្ក្រាបជាបន្តបន្ទាប់។
យោងតាមតួលេខពីសមាគមជំនួយសម្រាប់ក្រុមសកម្មជនអ្នកទោសនយោបាយបានអោយដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន ២៥០ នាក់ត្រូវបានសម្លាប់នៅក្នុងការតវ៉ាប្រឆាំងនឹងរបបយោធាដែលកងកំលាំងសន្តិសុខកំពុងតែព្យាយាមលុបបំបាត់ចោលនោះ។
រដ្ឋមន្ត្រីក្រសួងការបរទេសអាឡឺម៉ង់ Heiko Maas បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅពេលលោកមកដល់ទីក្រុងព្រុចសែលសម្រាប់កិច្ចប្រជុំមួយជាមួយសមភាគីអឺរ៉ុបរបស់លោកថា “ចំនួនឃាតកម្មបានឈានដល់កម្រិតដែលមិនអាចទទួលយកបានដែលជាមូលហេតុដែលយើងនឹងមិនអាចជៀសវាងការដាក់ទណ្ឌកម្មបាន” ។
លោក Maas បាននិយាយថា“ អំពើហឹង្សាហួសហេតុ” នៅក្នុងប្រទេសមីយ៉ានម៉ាគឺ“ មិនអាចទទួលយកបានទេ” ។ សហភាពអ៊ឺរ៉ុបបានបង្កកទ្រព្វសម្បត្តិរបស់មេដឹកនាំរបបយោធាភូមាលោក Min Aung Hlaing និងដាក់បំរាមហាមឃាត់ទិដ្ឋាការថែមទៀត៕
សម្រួល៖ សុផា