បណ្តា​ប្រទេស​លោកខាងលិច​បានដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ចិន​ជុំវិញ​ការរំលោភបំពាន​នៅ​ទីក្រុង​ស៊ីន​ជាំ​ង ខណៈ​ទីក្រុង​ប៉េកាំង​បាន​វាយបក​ទៅលើ​សហភាព​អឺរ៉ុប

0

សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប អង់គ្លេស និង​កាណាដា​បានដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ចិន​កាលពី​ថ្ងៃ​ច័ន្ទ (២១ មីនា) ពីបទ​រំលោភសិទ្ធិ​មនុស្ស​នៅ​ទីក្រុង​ស៊ីន​ជាំ​ង​ដែលជា​សកម្មភាព​សម្រប​សម្រួល​ដំបូង​របស់លោក​ខាងលិច​ប្រឆាំងនឹង​ទីក្រុង​ប៉េកាំង​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក​គឺ​លោក Joe Biden ។

ទីក្រុង​ប៉េកាំង​បាន​តបត​វិញភ្លាមៗជាមួយនឹង​វិធានការណ៍​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​សហគមន៍​អ៊ឺរ៉ុប​ដែលមាន​លក្ខណៈ​ទូលំទូលាយ​រួមមាន​សមាជិកសភា​អឺរ៉ុប អ្នកការទូត វិទ្យាស្ថាន និង​ក្រុមគ្រួសារ​ជាច្រើន និង​ហាមឃាត់​អាជីវកម្ម​របស់​ពួកគេ​ពី​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​ថែមទៀត។

រដ្ឋាភិបាល​លោកខាងលិច​កំពុង​ព្យាយាម​ធ្វើឱ្យ​ក្រុង​ប៉េកាំង​ទទួលខុសត្រូវ​ចំពោះ​ការឃុំខ្លួន​យ៉ាងច្រើន​របស់​ជនជាតិ​មូស្លីម​អ៊ុយ​ហ្គួ​រ(Muslim Uighurs) នៅ​ភាគ​ពាយព្យ​ប្រទេស​ចិន​ដែល​សហរដ្ឋអាមេរិក​និយាយថា ប្រទេស​ចិន​កំពុង​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍។ ចិន​បដិសេធ​រាល់​ការចោទប្រកាន់​ពី​ការរំលោភបំពាន​នេះ៕

សម្រួល៖ សុ​ផា

LEAVE A REPLY

Please enter your comment!
Please enter your name here