មនុស្ស៤នាក់​ស្លាប់ និង១៤នាក់​រងរបួស​ពី​ការ​បំផ្ទុះ​នៅ​ខេត្ត Balochistan ប្រទេស​ប៉ា​គី​ស្ថាន

0

ហេតុការណ៍​ផ្ទុះ​មួយ​វាយប្រហារ​ទីក្រុង Chaman ភាគ​និរតី​ប្រទេស​របស់​ប្រទេស​ប៉ា​គី​ស្ថាន​នៅ​ថ្ងៃ​អង្គារ​នេះ​បណ្តាលឱ្យ​មនុស្ស​ចំនួន៤នាក់​ស្លាប់ រួមទាំង​កុមារ​ចំនួន១នាក់ និង​មនុស្ស​ចំនួន១៤នាក់​ផ្សេងទៀត​រងរបួស។

មន្ត្រីប៉ូលិស​នៅក្នុង​តំបន់​នោះ​ប្រាប់​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​ថា រថយន្ត​មួយគ្រឿង​របស់​កងកម្លាំង​ប៉ា​គី​ស្ថាន​រង​ការវាយប្រហារ​ពី​ហេតុការណ៍​បំផ្ទុះ​នៅ​តំបន់​Taj Road ក្នុង​ទីក្រុង Chaman ដែលមាន​ព្រំប្រទល់​ជាប់​ប្រទេស​អាហ្គានីស្ថាន។

ទោះជា​យ៉ាងណា ក្រុមមន្ត្រី​ពុំបាន​បញ្ជាក់ថា មាន​បុគ្គលិក​សន្តិសុខ​ណា​ម្នាក់​ស្លាប់ ឬ​រងរបួស​នៅក្នុង​ការផ្ទុះ​នោះទេ។ ប៉ូលិស​និយាយថា គ្រាប់បែក​នោះ​ត្រូវបាន​គេ​ដាក់​នៅលើ​ម៉ូតូ​ដែល​ចត​នៅក្បែរ​រថយន្ត​ហើយ​វា​ត្រូវបាន​បំផ្ទុះ​ដោយ​ប្រើប្រាស់​ឧបករណ៍​បញ្ជា​ពី​ចំងាយ។ ក្រោយពី​មានការ​ផ្ទុះ​កើតឡើង ក្រុម​អ្នក​ជួយសង្គ្រោះ ប៉ូលិស និង​កងកម្លាំង​សន្តិសុខ​បាន​ប្រញាប់ប្រញាល់​ទៅកាន់​ទីតាំង​កើតហេតុ និង​បា​នប​ញ្ចូ​នស​ព  រួមទាំង​អ្នករងរបួស​ទៅកាន់​មន្ទីរពេទ្យ​នៅក្បែរ​ទីតាំង​ផ្ទុះ​ដោយ​អ្នករងរបួស​មួយចំនួន​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

ប៉ូលិស និង​កងកម្លាំង​សន្តិសុខ​បាន​ឡោមព័ទ្ធ​តំបន់​នោះ រួមទាំង​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន​ជនល្មើស។ រហូតមកដល់​ពេលនេះ ពុំទាន់​មាន​ក្រុម ឬ​បុគ្គល​ណាមួយ​បាន​អះអាង​ទទួលខុសត្រូវ​លើ​ការវាយប្រហារ​នោះទេ៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន xinhuanet ចុះផ្សាយ​ថ្ងៃ២៤ ខែមីនា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here