រដ្ឋាភិបាល​នៃ​តំបន់​ឃឺ​ដ​អបអរ​ថ្ងៃ​ឈប់សម្រាក Nowruz

0

រដ្ឋាភិបាល​នៃ​តំបន់​ឃឺ​ដ​កំពុង​រៀបចំ​អបអរសាទរ​ថ្ងៃ​ឈប់សម្រាក Nowruz នៅ​ឆ្នាំនេះ ចំពេល​មាន​វិធានការ​សុខភាព និង​ការ​រឹតត្បិត​ដោយសារ​ការកើនឡើង​នៃ​ករណី​ជម្ងឺ​កូ​វីដ-១៩។

ការឈប់​សម្រាក​នៃ​ពិធី Nowruz នៅ​ឆ្នាំនេះ​បានធ្វើ​ឡើង​នៅ​កន្លែងសំខាន់ៗចំនួន៣គឺ​នៅ​ទីក្រុង Erbil ទីក្រុង Sulaymaniyah និង​ទីក្រុង Dohuk ដែលជា​ផ្នែក​មួយ​នៃ​វិធានការណ៍​ពិសេស​ដែល​រារាំង​វត្តមាន​របស់​ក្រុមគ្រួសារ និង​ការជួប​ជុំគ្នា។

អភិបាលក្រុង Erbil បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ខ្លួន​បាន​អនុញ្ញាតឱ្យ​ពលរដ្ឋ​នៅក្នុង​ព្រំដែន​រដ្ឋបាល​ផ្តល់នូវ​ការណែនាំ​សុខភាព និង​វិធាន​ការការពារ​ត្រូវបាន​អនុវត្ត ហើយ​ការជួបជុំ និង​ការប្រមូលផ្តុំ​ត្រូវបាន​ជៀសវាង​ក្នុងចំនោម​គ្រួសារ​ដែលមាន​សមាជិក​ច្រើន។

ផែនការ​សន្តិសុខ​រប​ស់​កងសន្តិសុខ​មាន​កងកម្លាំង​ប៉ូលិស ប៉ូលិស​ចរាចរណ៍ ប៉ូលិស​ប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម នឹងធ្វើ​ការការពារ​ជន​ស៊ីវិល​ពេញ​មួយ​នៃ​ពី​ធី​បុណ្យ​ឈប់សម្រាក Nowruz។

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់

ប្រភពព័ត៌មាន​ពី kurdiu ចេញផ្សាយ​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២

LEAVE A REPLY

Please enter your comment!
Please enter your name here