រដ្ឋមន្ត្រីក្រសួងការបរទេស Joseph Wu បាននិយាយកាលពីថ្ងៃពុធ (២៤ មីនា) ថា ប្រទេសតៃវ៉ាន់នឹងជួយសម្ព័ន្ធមិត្តការទូតដែលនៅសេសសល់របស់ខ្លួនដើម្បីទិញវ៉ាក់សាំងការពារមេរោគកូវីដ១៩ ប៉ុន្តែក្នុងលក្ខខណ្ឌថា លុយតៃវ៉ាន់មិនត្រូវបានប្រើប្រាស់ដើម្បីចាក់វ៉ាក់សាំងចិននោះទេ។
កោះតៃវ៉ាន់មានចំណងទាក់ទងជាផ្លូវការជាមួយប្រទេសតែ ១៥ ប៉ុណ្ណោះដែលភាគច្រើនជារដ្ឋក្រីក្រ និងកំពុងអភិវឌ្ឍន៍នៅអាមេរិកឡាទីន ការ៉ាបៀន និងប៉ាស៊ីហ្វិក ហើយទីក្រុងប៉េកាំងបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញពួកគេចេញពីទីក្រុងតៃប៉ិ។
តៃវ៉ាន់បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនកំពុងជួយសម្ព័ន្ធមិត្តការទូតតែមួយគត់របស់ខ្លួននៅប្រទេសប៉ារ៉ាហ្គាយ ដើម្បីទិញវ៉ាក់សាំងការពារមេរោគកូវីដ១៩ បន្ទាប់ពីការតវ៉ាជាច្រើនកើតឡើងនៅក្នុងប្រទេសប៉ារ៉ាហ្គាយជុំវិញបញ្ហារដ្ឋាភិបាលនៅក្នុងវិបត្តិដោះស្រាយបញ្ហាសុខភាពនោះ។ លោក Wu បានប្រាប់សភាថាពួកគេនឹងជួយសម្ព័ន្ធមិត្តរបស់ពួកគេទិញវ៉ាក់សាំងដែលពួកគេត្រូវការ។ គាត់បានបន្ថែមថា“ ប៉ុន្តែលក្ខខ័ណ្ឌមួយគឺវ៉ាក់សាំងចិនមិនអាចទិញបានទេ ឬប្រសិនបើអ្នកទិញវ៉ាក់សាំងចិនពេលនោះអ្នកមិនអាចប្រើប្រាស់លុយតៃវ៉ាន់របស់យើងបានទេ”៕
សម្រួល៖ សុផា