ប្រតិបត្តិការ​យោធា​ប្រឆាំងនឹង​ក្រុម​សកម្មប្រយុទ្ធ ISIS នៅ​តំបន់ភ្នំ Makhmour

0

អគ្គបញ្ជាការ​នៃ​កងកំលាំងប្រដាប់អាវុធ​អ៊ីរ៉ាក់​បាន​លាតត្រដាង​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ប្រតិបត្តិការ​នៅឯ​ភ្នំ Makhmour។

អ្នកនាំពាក្យ​អគ្គមេបញ្ជាការ​នៃ​កងកំលាំងប្រដាប់អាវុធ​ឧ​ត្ត​ម​សេនីយ៍​ទោ Yahya Rasool បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ភេរវ​ករ​ម្នាក់​ឈ្នោះ Hassan Abdullah Hilal បាន​ចុះចាញ់​នឹង​កងកម្លាំង​ប្រឆាំង​ភេរវកម្ម​ដោយបាន​ផ្តល់ព័ត៌មានសំខាន់ៗដល់​កងកម្លាំង​ដែល​បាន​ឈានដល់​ការវាយប្រហារ​លើ​ក្រុម​ភេរវ​ករ​នាពេលថ្មីៗនេះ​ក្នុងអំឡុងពេល​ពិធី​ប្រគល់​សញ្ញាប័ត្រ​នៅ​សាលា Al-Bashair របស់​ពួកគេ។

ការផ្ទុះអាវុធ​នេះ​បានសម្លាប់​មេដឹកនាំ​ជាន់ខ្ពស់​ដែល​ស្ថិតនៅ​តំបន់ភ្នំ Makhmour ឈ្មោះ Amir Taher និង​មេដឹកនាំ​នៃ​ក្រុម​លប​បាញ់​ឈ្មោះ Abu Gaith ហើយ​និង​គូកន​របស់គាត់​បន្ថែម​លើ​ភេរ​វករ​មួយចំនួនធំ​ទៀត។

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់

ប្រភពព័ត៌មាន​ពី kurdiu ចេញផ្សាយ​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here