ករណី​ផ្ទុះ​បណ្តាល​ឲ្យ​ជន​ស៊ីវិល​រងរបួស​នៅក្នុង​ទីក្រុង Ras al-Ayn

0

គ្រឿងផ្ទុះ​បង្កប់​ក្នុង​រថយន្ត​មួយ​បាន​ផ្ទុះឡើង​នៅ​ទីក្រុង Ras al-Ayn ក្នុង​តំបន់ Hasaka ភាគ​ពាយព្យ​ប្រទេស​ស៊ី​រ៉ី​បណ្តាល​ឲ្យ​ជន​ស៊ីវិល​មួយចំនួន​រងរបួស។

បើ​យោងតាម​ប្រភពព័ត៌មាន​ក្នុង​តំបន់​ប្រាប់​អ្នកយកព័ត៌មាន SANA ថា គ្រឿងផ្ទុះ​មួយ​ដែល​បង្កប់​នៅក្នុង​រថយន្ត​ផ្ទុះឡើង​នៅ​ថ្ងៃ​ច័ន្ទ ទី២៩ ខែមីនា​លើ​ដឹង​ផ្លូវធំ​ក្បែរ​ហាង​កាហ្វេ​មួយកន្លែង​ក្នុង​ទីក្រុង Ras al-Ayn បណ្តាលឱ្យ​ជន​ស៊ីវិល​មួយចំនួន​រងរបួស និង​បង្ក​ការខូចខាត​ដល់​សម្ភារៈ​ក្នុង​តំបន់។

គួរ​រំលឹក​ផងដែរ​ថា ក្រុម​ភេរវ​ករ​មានការ​គាំទ្រ​ពី​របប​ទួរគី​បាន​បង្កើន​សកម្មភាព​នៅ​ទីជនបទ Hasaka ក្នុងការ​បំផ្ទុះ​គ្រាប់បែក និង​ការប៉ះទង្គិច​គ្នា​រវាង​ក្រុម​ភេរ​វករ៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន sana ចុះផ្សាយ​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here