នៅថ្ងៃអង្គារទី ៣០ ខែមីនាអ្នកនយោបាយជាន់ខ្ពស់ដែលធ្វើការជាមួយសភាចិនលើបញ្ហាដែលទាក់ទងនឹងរដ្ឋធម្មនុញ្ញខ្នាតតូចរបស់អតីតអាណានិគមអង់គ្លេសបានប្រាប់រ៉យទ័រថា ទីក្រុងប៉េកាំងបានអនុម័តឱ្យមានការផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោតរបស់ហុងកុង។
វិធានការណ៍នេះគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ទីក្រុងប៉េកាំងក្នុងការពង្រឹងការគ្រប់គ្រងផ្តាច់ការកាន់តែខ្លាំងឡើងរបស់ខ្លួនចំពោះមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក បន្ទាប់ពីការដាក់ចេញនូវច្បាប់សន្តិសុខជាតិកាលពីខែមិថុនាដែលក្រុមអ្នករិះគន់យល់ថាជាឧបករណ៍មួយដើម្បីបង្ក្រាបអ្នកប្រឆាំងនោះ។
លោក Maria Tam និយាយថា គណៈកម្មាធិការរៀបចំការបោះឆ្នោតទីក្រុងហុងកុងនឹងជ្រើសរើសតំណាង ៤០ រូបនៃសមាជិកសភានៃទីក្រុងដែលជាផ្នែកមួយនៃកំណែទម្រង់ដែលត្រូវបានអនុម័តដោយគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនជាតិ។ ទីក្រុងប៉េកាំងក៏នឹងបង្កើនទំហំគណៈកម្មាធិការរៀបចំការបោះឆ្នោតពី ១២០០ ដល់ ១៥០០ ផងដែរដែលជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញ។
អាជ្ញាធរចិនបាននិយាយថា ការរង្គោះរង្គើនេះមានគោលបំណងក្នុងការបំបាត់ទៅលើចន្លោះប្រហោង និងកង្វះខាតដែលបានគំរាមកំហែងដល់សន្តិសុខជាតិក្នុងកំឡុងពេលចលាចលក្នុងឆ្នាំ ២០១៩ និងដើម្បីធានាថាវាមានតែក្រុមអ្នកស្នេហាជាតិប៉ុណ្ណោះដែលគ្រប់គ្រងទីក្រុងនេះ៕
សម្រួល៖ សុផា