គណៈកម្មាធិការ​ជាន់ខ្ពស់​ប្រយុទ្ធប្រឆាំង​កូ​រ៉ូ​ណា​ក្នុង​តំបន់​ឃឺ​ដ​បានចេញ​សេចក្តីសម្រេចចិត្ត​ថ្មី

0

គណៈកម្មាធិការ​កំពូល​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​រ៉ូ​ណា​នៅក្នុង​តំបន់​ឃឺ​ដ​បាន​ជួបប្រជុំគ្នា​នៅថ្ងៃនេះ​ហើយ​បានចេញ​សេចក្តីសម្រេចចិត្តថ្មីៗអំពី​សាលារៀន សាកលវិទ្យាល័យ និង​វិទ្យាស្ថាន។

គណៈកម្មាធិការ​ជាន់ខ្ពស់​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​រ៉ូ​ណា​នៅក្នុង​តំបន់​ឃឺ​ដ​បានធ្វើ​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃ​អង្គារ​ទី៣០ ខែមីនា​ឆ្នាំ ២០២១ បន្ទាប់ពី​កិច្ចប្រជុំ​នេះ​រដ្ឋមន្ត្រី​សុខាភិបាល​តំបន់​ឃឺ​ដ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​បានប្រកាស​បន្ត​ការផ្អាក​សាលារៀន​រហូតដល់​ថ្ងៃទី១០ ខែមេសា។

រដ្ឋមន្ត្រី​បាន​បន្ថែមថា​រៀងរាល់ថ្ងៃ​ព្រហស្បតិ៍​គឺជា​ថ្ងៃ​ឈប់សម្រាក​នៅក្នុង​ស្ថាប័ន​រដ្ឋាភិបាល​ទាំងអស់។

នៅ​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​ពលរដ្ឋ​ដែល​នៅសល់​តាម​បណ្តា​ខេត្ត​នៃ​ប្រទេស​អ៊ីរ៉ាក់​មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​តំបន់​ឃឺ​ដ​ឡើយ។

ភោជនីយដ្ឋាន អាហា​រដ្ឋា​ន និង​សាល​កីឡា​នឹងត្រូវ​បិទ​ចាប់ពី​ចាប់ពី​ម៉ោង៩យប់​រហូតដល់​ម៉ោង៦ព្រឹក ហើយ​រាល់​ការជួបជុំ និង​ពិធី​បុណ្យសព​ត្រូវបាន​ហាមឃាត់។

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់

ប្រភពព័ត៌មាន​ពី kurdiu ចេញផ្សាយ​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here