គ្រាប់បែកសាំងត្រូវបានគេគប់លើរថយន្តប៉ូលិស ខណៈដែលក្រុមមន្ត្រីប៉ុនប៉ងបំបែកហ្វូងមនុស្សប្រហែល ៤០នាក់នៅទីក្រុង Londonderry កាលពីល្ងាចថ្ងៃចន្ទនេះ។
ប៉ូលិសបានទទួលរបាយការណ៍អំពីមនុស្សមួយចំនួន ដែលបានប្រមូលផ្តុំគ្នានៅតំបន់ Tullymore Road នៃទីក្រុងនៅម៉ោងប្រហែល ១៩ និង២០នាទី។
មន្ត្រីជំនាញបានដកហូតវត្ថុតាងមួយចំនួនរួមមានក្តារបន្ទះឈើ និងរនាំងដែក នៅក្នុងហេតុការណ៍នេះ។ ប៉ូលិសបាននិយាយថា មិនមានរបាយការណ៍នៃការរងរបួសណាមួយនោះទេ។
លោកស្នងការ Moore បាននិយាយថា មនុស្សមួយចំនួនមិនយកចិត្តទុកដាក់ចំពោះការព្រមានដដែលៗរបស់ប៉ូលិសនោះទេ។
លោកបាននិយាយថា ឪពុកម្តាយ និងអាណាព្យាបាល “មានកាតព្វកិច្ចសំខាន់ណាស់” ដើម្បីរក្សាយុវជនឱ្យមានសុវត្ថិភាពដោយត្រូវដឹងថាពួកគេទៅទីណានិងជាមួយនរណា៕
ប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១









