ការវាយប្រហារ​ប្រដាប់អាវុធ​សម្លាប់​ជន​ស៊ីវិល​អេ​ត្យូ​ពី​យ៉ាងតិច ២៨នាក់

0

មន្ត្រី​អេ​ត្យូ​ពី​ម្នាក់​និយាយ​នៅ​ថ្ងៃ​ពុធ ទី៣១ ខែមីនា ម្សិលមិញ​ថា ការវាយប្រហារ​ដោយ​អាវុធ​នៅ​រដ្ឋ​ភាគ​កណ្តាល​នៃ​ប្រទេស​អេ​ត្យូ​ពី​បណ្តាលឱ្យ​ជន​ស៊ីវិល​យ៉ាងហោចណាស់​ចំនួន២៨ នាក់​ស្លាប់។

ប្រភព​ស្នងការ​ប៉ូលិស Oromia លោក Ararsa Merdasa ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ស្រុក​ថា សោកនាដកម្ម​នេះ​កើតឡើង​ដោយ​គេ​សង្ស័យ​លើ​ក្រុម​ឧទ្ទាម​របស់​កងទ័ព​រំ​ដោះ​ប្រជាជន​ភាគតិច Oromo  (OLA) ដែល​បាន​បើក​ការបាញ់ប្រហារ​ទៅលើ​ជន​ស៊ីវិល​នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី៣០ ខែមីនា នៅក្នុង​តំបន់ Boni។

លោក Merdasa មានប្រសាសន៍ថា ការវាយប្រហារ​បណ្តាល​ឲ្យ​ជន​ស៊ីវិល​ចំនួន១២នាក់​ផ្សេងទៀត​រងរបួស។ លោក​បញ្ជាក់បន្ថែម​ឲ្យ​ដឹងថា  ការប្រឆាំង​គ្នា​ដោយ​ប្រើប្រាស់​កងកម្លាំង​សន្តិសុខ​ក្នុង​ហេតុការណ៍​សម្លាប់​នេះ​បណ្តាលឱ្យមាន​ការសង្ស័យ​លើ​សមាជិក​របស់​ក្រុម​ឧទ្ទាម OLA ចំនួន៣នាក់។

គួរបញ្ជាក់​ផងដែរ​ថា OLA គឺជា​ក្រុម​បំបែក​ខ្លួន​របស់​អតីត​ក្រុម​ឧទ្ទាម​រណសិរ្ស​រំដោះ Oromo Liberation Front  (OLF) ។ OLF គឺជា​គណបក្សនយោបាយ​ប្រឆាំង​មួយ​ដែល​អះអាងថា នឹង​ប្រយុទ្ធ​ដើម្បី​សិទ្ធិ​របស់​ជនជាតិភាគតិច​អូ​ម៉ូ​ស(Oromos)ដែលមាន​ចំនួន​ប្រជាជន​ប្រហែលជា ៣៥ភាគរយ​នៃ​ប្រជាជន​អេ​ត្យូ​សរុប​ដែលមាន​ចំនួន​ច្រើនជាង១០០លាន​នាក់។

គួ​រំលឹក​ផងដែរ​ថា សភា​អេ​ត្យួ​ពី​ចាត់ទុក​ក្រុម OLA ជា​ក្រុម​ភេរវ​ករ​នៅ​ឆ្នាំ២០១។ ក្រោយមក​គេ​ដក​ក្រុម OLF ចេញពី​បញ្ជី​ភេរវ​ករ​នៅ​ខែកក្កដា ឆ្នាំ២០១៨ដើម្បី​សម្រួល​ដល់​ការចរចា និង​ជម្រុញ​ដល់​ការផ្សះផ្សា៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន xinhuanet ចុះផ្សាយ​ថ្ងៃ០១ ខែមេសា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here