ហេតុការណ៍​ផ្ទុះ​រថយន្ត​នៅ​ទីក្រុង Afrin បណ្តាល​ឲ្យ​ជន​ស៊ីវិល​ម្នាក់​រងរបួស និង​ខូចខាត​សម្ភារៈ

0

ហេតុការណ៍​ផ្ទុះ​រថយន្ត​មួយ​កើតឡើង​នៅ​ទីក្រុង Afrin ក្នុង​ខេត្ត Aleppo ភាគ​ខាងជើង​នៃ​ប្រទេស​ស៊ី​រ៉ី​បណ្តាល​ឲ្យ​ជន​ស៊ីវិល​ចំនួន១នាក់​រងរបួស។ សូមបញ្ជាក់​ផងដែរ​ថា នៅ​ទីក្រុង Afrin ជា​តំបន់​ដែល​ស្ថិតនៅក្រោម​ការកាន់កាប់​របស់​កងកម្លាំង​តួ​ក​គី និង​អង្គការ​ភេរ​វករដែលមាន​ទំនាក់ទំនង​ជាមួយ​កម្លាំង​តួ​ក​គី។

ប្រភពព័ត៌មាន​ក្នុងស្រុក​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន SANA ថា ហេតុការណ៍​នោះ​កើតឡើង​នៅពេល​ដែលមាន​រថយន្ត​មួយ​កំពុងតែ​ធ្វើដំណើរ​ឆ្លងកាត់​លើផ្លូវ al-Siyasa ក្នុង​ទីក្រុង Afrinបណ្តាលឱ្យ​អ្នកបើកបរ​រងរបួស និង​បណ្តាល​ឲ្យ​មានការ​ខូចខាត​សម្ភារៈ​នៅ​ទីតាំង​កើតហេតុ​នោះ​ផងដែរ។

សូមបញ្ជាក់​ផងដែរ​ថា ចាប់តាំងពី​តំបន់​នោះ​ស្ថិតនៅក្រោម​ការកាន់កាប់​របស់​កងកម្លាំង​រប​ប​តួ​ក​គី​ដែល​សហការ​ជាមួយ​អង្គការ​ភេរវ​ករ​នៅ​ខែមីនា ឆ្នាំ២០១៨មក ទីក្រុង Afrin និង​តំបន់​ផ្សេងទៀត​ដែលមាន​វត្តមាន​របស់​សមាជិក​ក្រុម​ទាំងនេះ​បានកើត​ភាពវឹកវរ ជម្លោះ អសន្តិសុខ និង​ការ​បង្ហូរឈាម ជាពិសេស​កើតមាន​ជម្លោះ​នៅក្នុង​ចំណោម​សមាជិក​របស់​ក្រុម​ទាំងនេះ​ជុំវិញ​ការបែងចែក​តំបន់ ដែល​រឹបអូស​បាន និង​ការគ្រប់គ្រង​លើ​ជន​ស៊ីវិល​ក្នុង​តំបន់​ទាំងនោះ៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន sana ចុះផ្សាយ​ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here