ភេរ​វករ ១នាក់​ត្រូវ​កងកម្លាំង​សន្តិសុខ​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​សម្លាប់

0

សេចក្តីថ្លែងការណ៍​មួយ​របស់​កងកម្លាំង​ទ័ព​លើកឡើង​នៅ​ថ្ងៃអាទិត្យ​ថា កងកម្លាំង​សន្តិសុខ​ប៉ា​គី​ស្ថាន​សម្លាប់​ភេរ​វករ Tehrik-e-Taliban Pakistan (TTP) នៅ​ថ្ងៃ​សៅរ៍ ទី០៣ ខែមេសា​ក្នុងអំឡុងពេល​មានការ​ប្រយុទ្ធ​គ្នា​ក្នុង​ខេត្ត Khyber Pakhtunkhwa នៅ​ភាគ​ពាយព្យ​របស់​ប្រទេស​ប៉ា​គី​ស្ថាន។

សេចក្តីថ្លែងការណ៍​បញ្ជា​ក់ថា កម្លាំង​សន្តិសុខ​ធ្វើ​ប្រតិបត្តិ​ការបង្ក្រាប​មួយ​នៅក្នុង​តំបន់ Dewagar នៃ​ភាគ​ខាងជើង​សង្កាត់ Waziristan លើ​វត្តមាន​របស់​ក្រុម​ភេរ​វករ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​នៃ​សេវាកម្ម​យោធា​បន្ថែម​ឲ្យ​ដឹងថា នៅក្នុង​អំឡុងពេល​នៃ​បាញ់​តបត​គ្នា​កងកម្លាំង​ទ័ព​បាន​បាញ់សម្លាប់​សមាជិក​ភេរ​វករ TTPចំនួន១នាក់។ សមាជិក​ភេរ​វករ

ដែល​ស្លាប់​រូបនោះ​ធ្លាប់បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​សកម្មភាព​សម្លាប់​លើ​គោលដៅ​ជាច្រើន ធ្លាប់​ចូលរួម​ក្នុង​សកម្មភាព​ភាព​ភេរ​វករ ប្រឆាំង​ជាមួយ​កងកម្លាំង​សន្តិសុខ ធ្វើការ​ជំរិត​ទារប្រាក់ និង​បង្កប់​គ្រឿងផ្ទុះ​ជាដើម។

គួរបញ្ជាក់​ផងដែរ​ថា កងកម្លាំង​ប៉ា​គី​ស្ថាន​ធ្វើ​ប្រតិបត្តិការ​យោធា​ជា​បន្តបន្ទាប់​ដើម្បី​ប្រឆាំង​ជាមួយនឹង​ក្រុម​ភេរវ​ករ​នៅ​ភាគ​ខាងជើង​សង្កាត់ Waziristan ដោយ​ទីនោះ​ស្ថិត​នៅជាប់​ព្រំដែន​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន។ បើទោះបីជា​តំបន់​នោះ មាន​សកម្មភាព​បង្ក្រាប​ជាច្រើន​យ៉ាងណាក៏ដោយ សមាជិក​ភេរវ​ករ​ដែល​នៅ​សេសសល់​នៅតែ​បន្តធ្វើ​ការវាយប្រហារ​ទៅលើ​កម្លាំង​សន្តិសុខ​ជាបណ្តើរ៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន xinhuanet ចុះផ្សាយ​ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here