ការប្រកាសអាសន្ន​អំពី​សន្តិសុខ ដោយ​ប៉ូលីស​នៅ​ទីក្រុង Larne ប្រទេស​អ័​រ​ឡង់​ខាងជើង

0

ការប្រកាសអាសន្ន​អំពី​សន្តិសុខ​នៅ​ទីក្រុង Larne បានបញ្ចប់​បន្ទាប់ពី​វត្ថុ​ដែល​គេ​សង្ស័យ​មួយ​ត្រូវបាន​ប៉ូលិស។

ជាមួយនេះ​ផ្ទះ​នៅ​តំបន់ Kilwaughter នៃ​ផ្លូវ A8 Belfast ត្រូវបាន​ជម្លៀសចេញ​កាលពី​យប់​ថ្ងៃ​សៅរ៍ បន្ទាប់ពី​មាន​របាយការណ៍​អំពី​វត្ថុ​សង្ស័យ។

ភ្លាមៗ ប៉ូលិស​បាន​ទៅដល់​កន្លែងកើតហេតុ​នៅ​ប្រហែល 22:20នាទី​បន្ទាប់ពី​វត្ថុ​ត្រូវបាន​គេ​រាយការណ៍។ចាប់តាំងពី​ពេលនោះ​មក វា​ត្រូវបាន​គេ​នាំយកទៅ​សម្រាប់​ការធ្វើ​កោសល្យ​វិ​ច្ច័​យ។

ឥឡូវនេះ​ប្រជាជន​បាន​វិលត្រឡប់​ទៅផ្ទះ​របស់​ពួកគេ​វិញ​ហើយ។

សូមបញ្ជាក់ថា លោកស្នងការ Bryan បាន​ថ្លែងអំណរគុណ​ដល់​ប្រជាជន​ចំពោះ​ការអត់ធ្មត់ និង​ការយោគយល់​របស់​ពួកគេ ខណៈដែល​ប៉ូលិស​បានធ្វើការ​ដើម្បី​ធ្វើឱ្យ​តំបន់​នេះ​មាន​សុវត្ថិភាព។

គាត់​បាន​អំពាវនាវ​ដល់​អ្នក​ដែល​កត់សំគាល់​អ្វីដែល​គួរអោយ​សង្ស័យ នៅក្នុង​តំបន់​នោះ ដើម្បី​ទាក់ទង​ទៅ​ប៉ូលិស៕

ប្រែ​សម្រួល៖ ឱក សុ​វណ្ណា​រ័ត្ន

ប្រភពព័ត៌មាន BBC ចុះផ្សាយ​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here