ស្ថានកុងស៊ុលអាមេរិកប្រចាំនៅទីក្រុង Erbil បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសខ្លួនក្នុងការគាំទ្រប្រជាជនឃឺដ ហើយបានប្រកាសថាអាមេរិកនឹងបន្តគាំទ្រតំបន់ឃឺដដ៏រឹងមាំមួយស្ថិតនៅក្នុងក្របខ័ណ្ឌនៃសហព័ន្ធអ៊ីរ៉ាក់។
ស្ថានកុងស៊ុលអាមេរិកនៅទីក្រុង Erbil នៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃខួបនៃការបង្កើតតំបន់សុវត្ថិភាពឃឺដបានប្រកាសថាក្នុងឆ្នាំ១៩៩១ សហរដ្ឋអាមេរិកបានដាក់តំបន់គ្មានការហោះហើរលើតំបន់ឃឺដ ដោយបានជួយបង្កើតតំបន់សុវត្ថិភាពដើម្បីការពារប្រជាជនឃឺដ។
នៅក្នុងសេចក្តីប្រកាសបានបន្ថែមទៀតថាសហរដ្ឋអាមេរិកបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រប្រជាជនឃឺដ និងបន្តគាំទ្រតំបន់ឃឺដដ៏រឹងមាំមួយស្ថិតនៅក្នុងក្របខ័ណ្ឌនៃសហព័ន្ធអ៊ីរ៉ាក់។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី kurdiu ចេញផ្សាយថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១