មនុស្ស​រាប់សិប​នាក់​ត្រូវ​សម្លាប់ នៅក្នុង​ការប៉ះទង្គិច​ក្នុង​តំបន់​ព្រំដែន​ប្រទេស​អេ​ត្យូ​ពី

0

មនុស្ស​រាប់សិប​នាក់​ត្រូវ​សម្លាប់​ក្នុងអំឡុងពេល​នៃ​ការប៉ះទង្គិច​គ្នា​ជាច្រើន​ថ្ងៃ នៅតាម​ព្រំដែន​រវាង Afar របស់​ប្រទេស​អេ​ត្យូ​ពី និង​តំបន់​សូ​ម៉ាលី។

ផ្ទះ​ជាច្រើន​ត្រូវបាន​ដុតបំផ្លាញ នៅតាម​ភូមិ​នានា នៃ​ដែនដី​ដែលមាន​ជម្លោះ។

រដ្ឋ​ក្នុង​តំបន់នីមួយៗ ក្នុងប្រទេស​អេ​ត្យូ​ពី​មាន​កម្លាំង​ប៉ូលិស និង​ក្រុមមន្ត្រី នៅ​តំបន់ Afar បាន​ចោទប្រកាន់​កងកម្លាំង​ពិសេស​សូ​ម៉ាលី​សម្លាប់​មនុស្ស ៣០នាក់​កាលពី​ថ្ងៃ​សៅរ៍។

អាជ្ញាធរ​ក្នុង​តំបន់​សូ​ម៉ាលី​និយាយថា យ៉ាងហោចណាស់​កសិករ​ចិញ្ចឹមសត្វ ២៥នាក់​ត្រូវបាន​សម្លាប់​ដោយ​ខ្មាន់កាំភ្លើង​ដែល​មកពី​ព្រំដែន នៅ​តំបន់ Afar ។

គេ​នៅ​មិនទាន់​ដឹងថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​បាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​ស​ង​សឹក​ចុងក្រោយ​ដែល​បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ទេ។

អ្នកឆ្លើយឆ្លង​ព័ត៌មាន​និយាយថា ការបោះឆ្នោត​ដែល​គ្រោង​ធ្វើឡើង​នៅ​ខែមិថុនា បាន​នាំឱ្យមាន​ភាព​តានតឹង​កើនឡើង​នៅ​តំបន់​ព្រំដែន​ដែលមាន​ជម្លោះ៕

ប្រែ​សម្រួល៖ ឱក សុ​វណ្ណា​រ័ត្ន

ប្រភពព័ត៌មាន BBC ចុះផ្សាយ​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here