ក្រុម IS ដោះលែង​មនុស្ស​ចំនួន ៤៦នាក់​នៅ​តំបន់​វាល​ខ្សាច់​ក្នុងប្រទេស​ស៊ី​រី

0

រដ្ឋ​អ៊ីស្លាម (IS) នៅ​ថ្ងៃ​ពុធ ទី០៧ ខែមេសា ដោះលែង​មនុស្ស​ចំនួន៤៦នាក់​ក្នុងចំណោម មនុស្ស​ចំនួន៥៩នាក់​ដែល​ពួកគេ​ចាប់ខ្លួនបាន​នៅ​តំបន់​វាល​ខ្សាច់​ខាងកើត​ខេត្ត Hama ភាគ​កណ្តាល​នៃ​ប្រទេស​ស៊ី​រី។

បើ​យោងតាម​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី​បញ្ជាក់​ឲ្យ​ដឹងថា ក្រុម​ឧទ្ទាម​នៅតែ​បន្ត​ឃុំខ្លួន​មនុស្ស​ដែល​នៅសល់​ចំនួន ១៣នាក់។

គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​ថា មន្ត្រីប៉ូលិស​ចំនួន១នាក់​រង​ការបាញ់សម្លាប់ ហើយ​គេ​ជឿថា នៅមាន​មនុស្ស​ជាច្រើន​ទៀត​ស្លាប់​ក្នុងអំឡុងពេល​វាយប្រហា​រ​របស់​ឧទ្ទាម​ISដោយ​នោះ​គឺជា​ប្រតិបត្តិការ​ចាប់ជំរិត​ធំ​បំផុត​របស់​ក្រុម​នេះ​នៅក្នុង​តំបន់​វាល​ខ្សាច់។

ក្រោយពី​បាត់បង់​តំបន់សំខាន់ៗនៅ​ទូទាំងប្រទេស​ស៊ី​រី ឥឡូវនេះ​ក្រុម​សកម្មប្រយុទ្ធ IS ធ្វើ​សកម្មភាព​យ៉ាងខ្លាំង​នៅក្នុង​តំបន់​វាល​ខ្សាច់ និង​បន្ត​ការវាយប្រហារ​របស់​ពួកគេ​ទៅដល់​ភាគ​ខាងកើត​នៃ​ប្រទេស​ស៊ី​រី។ ក្រុម​សកម្មប្រយុទ្ធ​តែងតែ​ធ្វើការ​វាយប្រហារ និង​វាយឆ្មក់​ប្រឆាំងនឹង​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី​នៅ​តំបន់​វាល​ខ្សាច់​ដែល​កត្តា​នោះបាន​ជម្រុញ​ឱ្យ​យន្តហោះ​ចម្បាំង​ស៊ី​រី និង​រុស្ស៊ី​វាយប្រហារ​បក​លើ​ទីតាំង​របស់​ពួកគេ​វិញ។

គួរ​រំលឹក​ផងដែរ​ថា គិត​ចាប់តាំងពី​ខែមីនា ឆ្នាំ២០១៩ មក​ទាហាន​ស៊ី​រី និង​យុទ្ធជន​គាំទ្រ​រដ្ឋាភិបាល​សរុប​ចំនួន១,៣៨១នាក់​ត្រូវ​ក្រុម ISសម្លាប់​ក្នុងការ​វាយប្រហារ ខណៈដែល​សមាជិក​ឧទ្ទាម​IS ចំនួន៨៩៦នាក់​ក៏ត្រូវ​កម្លាំង​ទាហាន​សម្លាប់​ក្នុងអំឡុងពេល​ដូចគ្នា៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here