ក្រសួងការពារជាតិ​អង់គ្លេស៖ យើង​បាន​ទម្លាក់​គ្រាប់បែក​លើ ISIS នៅ​ភ្នំ Makhmour រយៈពេល ១០ ថ្ងៃ

0

ក្រសួងការពារជាតិ​អង់គ្លេស​បានប្រកាសថា​ក​ម្លាំ​ង​ប្រទេស​របស់ខ្លួន​ដោយមាន​ការសម្របសម្រួល​ជាមួយ​កងទ័ពជើងគោក​អ៊ីរ៉ាក់​បាន​ទម្លាក់​គ្រាប់បែក​លើ​ទីតាំង​ដ៏​រឹងមាំ និង​ទីស្នាក់ការ​កណ្តាល​របស់​ពួក ISIS ដែល​ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់​ក្នុង​រយៈពេល១០ថ្ងៃជាប់ៗគ្នា។

ក្រសួងការពារជាតិ​អង់គ្លេស​បានបង្ហាញ​ថាក​ង​កម្លាំង​អ៊ីរ៉ាក់​បានចាប់ផ្តើម​ប្រតិបត្តិការ​ដើម្បី​តាមរក​ពួក ISISដែល​នៅ​សេ​សល់​លើ​ភ្នំ Makhmour ។

គួរ​បញ្ជាក់ថា​ប្រតិបត្តិការ​នេះ​បានចាប់ផ្តើម​នៅ​ថ្ងៃទី ២២ កាលពី​ខែ​មុន​លើ​ទីតាំង​ដ៏​រឹងមាំ​របស់​ពួក ISIS ដែល​ស្ថិតនៅលើ​ភ្នំ Makhmour ដែលជា​ទីកន្លែង​ដែល​បាន​ត្រួតពិនិត្យ និង​បាន​បានកំណត់​គោលដៅ​បាន​ដោយ​ជោគជ័យ។

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់

ប្រភពព័ត៌មាន​ពី kurdiu ចេញផ្សាយ​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here