ប៉ូលិសក្នុងតំបន់បញ្ជាក់នៅថ្ងៃអាទិត្យ ទី១៨ ខែមេសាថា សហសេវិកម្នាក់បានបាញ់កាំភ្លើងទៅលើប៉ូលិសចំនួន៣នាក់បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុក្នុងខេត្ត Badghis ភាគខាងលិចនៃប្រទេសអាហ្វហ្គានីស្ថាន ដោយនោះជាការវាយប្រហារចុងក្រោយបង្អស់នៃការវាយប្រហារនៅខាងក្នុងអង្គភាព។
ស្នងការរងខេត្ត លោក Khwaja Murad Khan ប្រាប់ភ្នាក់ងារសារព័ត៌មានថា ឧប្បត្តិហេតុនោះកើតឡើងនៅប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលិសក្នុងស្រុក Muqur ភាគខាងជើងនៃខេត្ត Qala-e-Naw នៅល្ងាចថ្ងៃសៅរ៍ ទី១៧ សប្តាហ៍មុន។ លោកបន្ថែមថា ខ្មាន់កាំភ្លើងបានយកអាវុធ និងគ្រាប់រំសេវមួយចំនួនពីប៉ុស្តិ៍ និងរត់ភៀសខ្លួនចេញពីកន្លែងកើតហេតុដើម្បីទៅចូលរួមជាមួយក្រុមសកម្មប្រយុទ្ធតាលីបង់។ លោកបញ្ជាក់ថា ប៉ូលិសនៅក្នុងតំបន់បានបើកការស៊ើបអង្កេតលើករណីនេះ។
គួររំលឹកផងដែរថា នៅថ្ងៃពុធ ទី១៤ ខែមេសា បុគ្គលិកប៉ូលិសចំនួន០៣នាក់ត្រូវគេបាញ់សម្លាប់ក្នុងការវាយប្រហារនៅភាគខាងជើងខេត្ត Kunduz៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១