គ្រាប់​រ៉ុក្កែត​វាយប្រហារ​លើ​មូលដ្ឋាន​អាកាស​ក្នុង​ខេត្ត Salahudin របស់​ប្រទេសអ៊ីរ៉ាក់​បណ្តាល​ឲ្យ​មនុស្ស​ចំនួន២នាក់​រងរបួស

0

យោធា​អ៊ីរ៉ាក់​និយាយថា នៅ​ថ្ងៃអាទិត្យ ទី១៨ ខែមេសា គ្រាប់​រ៉ុក្កែត​ចំនួន៥គ្រាប់​វាយប្រហារ​លើ​មូលដ្ឋាន​ទ័ពអាកាស​អ៊ីរ៉ាក់​មួយកន្លែង​នៅ​ខេត្ត​Salahudinភាគ​ខាងជើង​នៃ​រដ្ឋធានី Baghdad បណ្តាល​ឲ្យ​សមាជិក​សន្តិសុខ​ចំនួន០២នាក់​រងរបួស។

សេចក្តីថ្លែងការណ៍​រប​ស់​ការិយាល័យ​សារព័ត៌​មាននៃ​បញ្ជាការ​ប្រតិបត្តិ​ការរួម​អ៊ីរ៉ាក់ (JOC) បញ្ជាក់​ឲ្យ​ដឹងថា គ្រាប់​រ៉ុក្កែត​ទាំងនោះ​បាញ់​ចេញពី​តំបន់ al-Dojama ដែលជា​តំបន់​មួយ​ស្ថិតនៅតាម​ដង​ទន្លេ Tigris នៅជាប់​ខេត្ត Diyala។ ក្រោយមក គ្រាប់​រ៉ុ​ក​ក្កែ​ត​ទាំងនោះ​ធ្លាក់​នៅ​មូលដ្ឋាន​ទ័ពអាកាស Balad ដែលមាន​ចម្ងាយ​ប្រហែល៩០ គីឡូម៉ែត្រ​ពី​ភាគ​ខាងជើង​នៃ​ទីក្រុង Baghdad ។

សេចក្តីថ្លែងការណ៍ JOC បាន​ឲ្យ​ដឹងថា ជា​លទ្ធផល​ការវាយប្រហារ​នោះ​បណ្តាល​ឲ្យ​សមាជិក​ចំនួន០២នាក់​របស់​កម្លាំង​អ៊ីរ៉ាក់​ដែលមាន​ភារកិច្ច​ការពា​រ​មូលដ្ឋាន​រងរបួស។ JOC បាន​និយាយថា៖ “សកម្មភាព​ដ៏​សាហាវ​ទាំងនោះ​កំណត់​គោលដៅ​លើ​ប្រតិបត្តិ​ការប្រមូលផ្តុំ​យោធា​របស់​យើង ដោយ​ការវាយប្រហារ​បែប​នោះ​ត្រូវបាន​ចាត់ទុកថា​ជា​អំពើ​ភេរវកម្ម” ។

មុនពេល​មាន​សេចក្តីរាយការណ៍ លោក Mohammed al-Bazi ប៉ូលិស​ខេត្ត Salahudin ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ថា យ៉ាងហោចណាស់​មាន​គ្រាប់​រ៉ុក្កែត Katyusha ចំនួន០៤គ្រាប់​វាយប្រហារ​លើ​មូលដ្ឋាន Balad នៅពេល​ថ្ងៃ​លិច ហើយ​គ្រាប់​រ៉ុក្កែត​ចំនួន០៣គ្រាប់​ធ្លាក់​នៅក្នុង​មូលដ្ឋាន​ទ័ពអាកាស​ដោយ​ពុំទាន់​ដឹង​អំពី​មនុស្ស​គ្រោះថ្នាក់​ឬ​យ៉ាងណា​នោះទេ។

ឡួ​រ​បញ្ជាក់​ផងដែរ​ថា មូលដ្ឋាន Balad មាន​ផ្ទុក​យន្តហោះ​ប្រយុទ្ធ F-16 របស់​អ៊ីរ៉ាក់ និង​អ្នកជំនាញ រួមទាំង​ទីប្រឹក្សា​មួយចំនួន​របស់​សហរ​ដ្ឋ​អាមេរិក គឺជា​មូលដ្ឋាន​ទ័ពអាកាស​ធំ​បំផុត​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់។ កងទ័ព​សហរដ្ឋអាមេរិក​បាន​ដកថយ​ចេញពី​មូលដ្ឋាន​នោះ​អស់​រយៈពេល​ច្រើនជាង​មួយឆ្នាំ​មកហើយ ក្រោយពី​មូលដ្ឋាន​នោះ​រង​ការវាយប្រហារ​ពី​គ្រាប់​រ៉ុក្កែត​ជាច្រើន​របស់​កងជីវពល​មិន​ស្គាល់​អត្តសញ្ញាណ៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here