ប៉ូលិស​កំពុង​ស្វែងរក​ជនសង្ស័យ​ដែល​សម្លាប់​មនុស្ស​ចំនួន៣នាក់​នៅក្នុង​រដ្ឋធានីរ​ដ្ឋ Texas សហរដ្ឋអាមេរិក

0

ប៉ូលិស​កំពុងតែ​ស្វែងរក​ខ្មាន់កាំភ្លើង​ដែល​សម្លាប់​មនុស្ស​ចំនួន០៣នាក់​នៅ​រសៀល​ថ្ងៃអាទិត្យ​ក្នុង​ទីក្រុង Austin នៃ​រដ្ឋធានី​Texas សហរដ្ឋអាមេរិក។

នៅពេល​ធ្វើ​សន្និសីទកាសែត​នៅ​រសៀល​ថ្ងៃអាទិត្យ​មន្ត្រីប៉ូលិស​ប្រកាសថា គេ​កំណត់​អត្តសញ្ញាណ​លោក Stephen Nicholas Broderick អាយុ ៤១ឆ្នាំ​ជា​ជនសង្ស័យ​បាញ់សម្លាប់។ លោក Broderick ប្រហែលជា​ស្គាល់​ជនរងគ្រោះ ប៉ុន្តែ​គេ​ពុំទាន់​ដឹង​ច្បាស់​ពី​ទំនាក់ទំនង​របស់​ពួកគេ​នៅឡើយ​ទេ។

យោងតាម​ប្រភព​ប៉ូលិស Austin បញ្ជាក់​ឲ្យ​ដឹងថា ទីតាំង​កើតហេតុ​នៅតែមាន​សភាព​អ៊ូអរ​ដដែល ហើយ​ក្រោយមក​ក៏មាន​ការ​ណែរ​នាំឱ្យ​ពលរដ្ឋ​ចូលទៅ​កាន់​កន្លែង​ស្នាក់នៅ​របស់​ពួកគេ និង​រាយការណ៍​ពី​សកម្មភាព​គួរឱ្យ​សង្ស័យ។

ប៉ូលិស Austin សរសេរ​ផុស​លើ​បណ្តាញ​អ៊ី​ន​ធឺរ​ណិ​ត​ថា៖“ខណៈពេលដែល​ជនសង្ស័យ​នៅតែ​ពុំទាន់​ដឹង​ច្បាស់​ស្ថានភាព​ក្នុងស្រុក​មាន​សភាព​ធម្ម​តា និង​ពុំមាន​ហានិភ័យ​អ្វី​ដល់​សាធារណជន​ទូទៅ​ទេ” ។

ប៉ូលិស​និយាយថា ការបាញ់ប្រហារ​នោះ​កើតឡើង​នៅឯ​អាគារ​ផ្ទះល្វែង​មួយ​នៅ​ភាគ​ពាយព្យ​នៃ​ទីក្រុង​Austin។ សេវាកម្ម​វេជ្ជសាស្ត្រ​សង្គ្រោះបន្ទាន់ Travis County Emergency Medical Service ប្រកាស​ពី​ការស្លាប់​របស់​ជនរងគ្រោះ​នៅ​សៀ​ល​ថ្ងៃអាទិត្យ៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here