សហគមន៍អ៊ឺរ៉ុបស្វែងរកការវិនិយោគកាន់តែច្រើនជាងមុនពីតៃវ៉ាន់ដោយសារកង្វះខាតបន្ទះឈីប

0
FILE PHOTO: A man sits in front of the logo of Taiwan Semiconductor Manufacturing Co Ltd (TSMC) during an investors' conference in Taipei April 18, 2013. REUTERS/Pichi Chuang

អ្នកការទូតកំពូលនៅក្នុងទីក្រុងតៃប៉ិបាននិយាយកាលពីថ្ងៃអង្គារ ទី២០ ខែមេសាថាសហគមន៍អ៊ឺរ៉ុបកំពុងតែព្យាយាមជំរុញការវិនិយោគទុនកាន់តែច្រើនពីតៃវ៉ាន់ជាពិសេសក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកជាច្រើនរបស់ខ្លួនចំពេលមានកង្វះឈីបជាសកលដែលបានជះឥទ្ធិពលដល់ក្រុមហ៊ុនផលិតរថយន្តជាច្រើនដូចជាក្រុមហ៊ុន Volkswagen ជាដើម។

ក្រុមហ៊ុនជាច្រើនដូចជាក្រុមហ៊ុន  Taiwan Semiconductor Manufacturing Co (TSMC) ខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីដោះស្រាយការខ្វះខាតទៅលើបន្ទះឈីបដែលពេលនេះកំពុងតែជះឥទ្ធិពលខ្លាំងទៅលើគ្រឿងអេឡិចត្រូនិកនោះ។

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចអាឡឺម៉ង់លោក Peter Altmaier បានសរសេរលិខិតស្នើសុំទៅរដ្ឋាភិបាលតៃវ៉ាន់នៅឆ្នាំនេះដើម្បីសុំជំនួយក្នុងការបន្ធូរបន្ថយការផ្គត់ផ្គង់បន្ទះឈីប ហើយអឺរ៉ុបក៏កំពុងលើកទឹកចិត្តដល់ការផលិតបន្ទះឈីបបន្ថែមទៀតនៅក្នុងប្រទេសនេះផងដែរ។ លោក Filip Grzegorzewski ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកោះតៃវ៉ាន់បានប្រាប់អ្នកសារព័ត៌មានថា ពួកគេនឹងរៀបចំវេទិកាវិនិយោគមួយផ្សេងទៀតនៅចុងឆ្នាំនេះដើម្បីកំណត់ជាគោលដៅវិនិយោគបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here