យោធារុស្ស៊ីនិយាយនៅថ្ងៃចន្ទ ទី១៩ ខែមេសាថា កងកម្លាំងអាកាសរបស់រុស្ស៊ីបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងមូលដ្ឋានបណ្តុះបណ្តាលរបស់ក្រុមភេរវករមួយនៅក្បែរទីក្រុង Palmyra ក្នុងប្រទេសប្រទេសស៊ីរី។ ការវាយប្រហារនោះសម្លាប់សមាជិកភេរវករហូតដល់ទៅចំនួន២០០នាក់។
លោក Alexander Karpov អនុប្រធានមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សាភាគីសង្គ្រាមនៅក្នុងប្រទេសស៊ីរីមានប្រសាសន៍ថា ក្រុមឃ្លាំមើលសង្កេតលើមូលដ្ឋានភេរវករពីទិសឥសាននៃទីក្រុង Palmyra ដោយឃើញថា ក្រុមប្រដាប់អាវុធខុសច្បាប់កំពុងរៀបចំផែនការវាយប្រហារលើភ្នាក់ងាររដ្ឋាភិបាលនៅក្នុងទីក្រុងធំៗ ដើម្បីធ្វើឱ្យមានអស្ថិរភាពក្នុងប្រទេសស៊ីរីមុនពេលមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។
លោកបញ្ជាក់បន្ថែមថា ក្រោយពីមានការបញ្ជាក់ពីទីតាំងរបស់ភេរវករតាមរយៈបណ្តាញផ្សេងៗ យន្ដហោះរុស្ស៊ីធ្វើប្រតិបត្តិការបំផ្លាញទីជម្រករបស់ពួកគេចំនួន២គឺនៅតំបន់ដែលមានសមាជិកសកម្មប្រយុទ្ធកំពុងផ្តុំគ្នាចំនួន២០០នាក់ និងវាយប្រហារលើរថយន្តភីកអាប់(pickups)ដែលមានបំពាក់កាំភ្លើងធន់ធ្ងន់៥០០គីឡូក្រាម និងមានផ្ទុកទាំងគ្រាប់រំសេវរួមទាំងគ្រឿងបន្លាស់សម្រាប់បង្កើតគ្រឿងផ្ទុះកែច្នៃចំនួន២៤គ្រឿង៕









