អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនបាននិយាយកាលពីថ្ងៃចន្ទ ទី១៩ ខែមេសា ថាការពង្រឹងខាងយោធារបស់ទីក្រុងម៉ូស្គូនៅតាមព្រំដែនជាមួយអ៊ុយក្រែនគឺច្រើនជាងកាលពីឆ្នាំ ២០១៤ នៅពេលដែលប្រទេសរុស្ស៊ីចូលលុកលុយតំបន់គ្រីមា។ សហរដ្ឋអាមេរិកពិពណ៌នាអំពីការដាក់ពង្រាយនេះថាគឺជារឿងដែលត្រូវយកចិត្តទុកដាក់ខ្លាំងបំផុត។
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោកJosep Borrell បានលើកឡើងពីតួលេខនៃទាហានរុស្ស៊ីចំនួន ១៥០,០០០ នាក់នៅតាមព្រំដែនអ៊ុយក្រែន។ លោក John Kirby ដែលជាអ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកបានបដិសេធមិនប្រាប់ពីតួលេខជាក់លាក់ណាមួយនោះទេអំពីទាហានរបស់ខ្លួននៅសហរដ្ឋអាមេរិក។
លោក Kirby បានប្រាប់សន្និសីទសារព័ត៌មានថា “វាគឺជាការបង្កើនកម្លាំងធំបំផុតដែលយើងបានឃើញតាំងពីឆ្នាំ ២០១៤ ដែលបណ្តាលឱ្យមានការរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីអ៊ុយក្រែន។ តួរលេខនេះគឺធំជាងតួរលេខចុងក្រោយក្នុងឆ្នាំ ២០១៤” ៕
សម្រួល៖ សុផា